(ភ្នំពេញ)៖ «ក្រោយពីបានចេញសេចក្តីថ្លែងការណ៍បំភ្លៃបំផ្លើស រិះគន់វាយប្រហារខុសពីការពិតលើការកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សនិងស្ថាប័នពាក់ព័ន្ធ បណ្តាញសហគមន៍ព្រៃឡង់ ដែលមិនបានចុះបញ្ជីស្របច្បាប់ នៅក្រសួងមហាផ្ទៃ បានទទួលពានរង្វាន់ «ថ្នាក់ជាតិថាមពលពិភពលោក» ពីអង្គការថាមពលពិភពលោក»។ នេះគឺជាការថ្លែងដោយអស់សំណើច និងហួសចិត្តរបស់មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើការអភិរក្សព្រៃឈើ និងសត្វព្រៃម្នាក់ ដែលស្និទ្ធនឹងបណ្តាញសហគមន៍ព្រៃឡង់ សុំមិនបញ្ចេញឈ្មោះដោយសារតែខ្លាចការគុំគួន បានប្រាប់អង្គភាពព័ត៌មាន Fresh News កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា។
មន្ត្រីរូបនេះបានបន្ថែមថា ក្រុមអង្គការមួយចំនួនដែលអះអាងថា ខ្លួនឯករាជ្យតែធ្វើសកម្មភាពបែបលម្អៀង និងលើកទឹកចិត្តឱ្យក្រុមជនដែលតាំងខ្លួនជាជើងឯក ខាងការពារបរិស្ថាន និងធនធានធម្មជាតិ ដែលសមាជិកខ្លះនៃបណ្តាញសហគមន៍ព្រៃឡង់ ដូចជាឈ្មោះ ស្រី ថី ជាអតីតសមាជិកក្រុមប្រឹក្សាឃុំកូតាគណបក្ស សម រង្ស៊ី នៅខេត្តព្រះវិហារត្រូវបានគេរកឃើញភស្តុតាងថា បានឃុបឃិតនឹងពលរដ្ឋ នៅក្នុងតំបន់នោះកាប់ឈើខុសច្បាប់ និងមានឈ្មោះ ឯក សុវណ្ណា ជាយុវជនអតីតគណបក្សសង្គ្រោះជាតិ ទទួលប្រាក់ខែពីលោក អេង ឆៃអ៊ាង អតីតអនុប្រធានខ្មោចបក្សសង្គ្រោះជាតិ ដើម្បីបំពេញការងារធ្វើការវាយប្រហារទៅលើរដ្ឋាភិបាល បម្រើរបៀបវារៈនយោបាយទៅវិញ។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើការអភិរក្សព្រៃឈើ និងសត្វព្ រៃដែលស្និទ្ធនឹងបណ្តាញសហគមន៍ព្រៃឡង់រូបនេះ បានរៀបរាប់ទៀតថា ក្រុមបណ្តាញសហគន៍ព្រៃឡង់ធ្វើសកម្ម ភាពក្រោមការផ្តល់ថវិកាពីអង្គការដាន់មីស្យុង (Danmission) ហើយមានអង្គការមួយចំនួនទៀតនៅពី ក្រោយខ្នងដូចជាអង្គការស្ពានសន្តិភាពជាដើម ដោយពួកគេមានភ្ជាប់នឹងរបៀបវារៈនយោបាយ ដុតបំពក់ កំហឹងប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានតាមរយៈការបង្កើតទិន្នន័យបំផ្លើសក្នុងចេតនាបង្កការយល់ច្រឡំ និងបង្កើតការមន្ទិលលើឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការងារអភិរក្ស និងការពារធនធានធម្មជាតិ។ សមាជិកក្រុមបណ្តាញព្រៃឡង់ភាគច្រើន ត្រូវបានគេដឹងថាជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងធ្វើអ្វីៗដើម្បីបម្រើផែនការនយោបាយរបស់ពួកគេ ជាជាងការបង្ហាញពីឆន្ទៈពិតប្រាកដ នៃការការពារធនធានធម្មជាតិ។ ក្រុមបណ្តាញនេះស្វែងរកប្រាក់តាមរយៈការស៊ីឈ្នួលប្រមូលព័ត៌មាន ឱ្យអង្គការមួយចំនួន និងផ្តល់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយ ដែលជាបណ្តាញក្រុមផលិតព័ត៌មានក្លែងក្លាយរបស់ខ្លួន ជួយផ្សព្វផ្សាយ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបានថ្លែងថា ក្នុងមួយខែ បណ្តាញព្រៃឡង់ចុះល្បាតព្រៃមួយដង ឬពីរដងតាមការផ្តល់ថវិការបស់អង្គការក្រៅរដ្ឋាភិបាល ហើយធ្វើរបាយការណ៍កុហកសាធារណៈមតិ។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើការអភិរក្សព្រៃឈើ និងសត្វព្រៃ ដែលស្និទ្ធនឹងបណ្តាញសហគមន៍ព្រៃឡង់ដដែល បានលើកឡើងថា តាមពិតក្នុងរបាយការណ៍ដែលក្រសួងបរិស្ថានបានផ្សាយ ក្នុងឆ្នាំ២០១៨កន្លងទៅ មន្ត្រីឧទ្យានុរក្សទាំង៤ខេត្ត ដែលជាភូមិសាស្ត្រដែនជម្រកសត្វព្រៃឡង់ ចុះល្បាតសរុបចំនួន១៥៦៣លើក ជួបប្រទះបទល្មើសជាង៣០០ដង បានរឹបអូសយករណាយន្តជាង៣០០គ្រឿង ព្រមទាំងចងក្រងសំណុំរឿងខ្លះ បញ្ជូនទៅតុលាការថែមទៀត។ ចំណែកក្រុមបណ្តាញព្រៃឡង់ ចុះល្បាតមិនបាន២០ ដងផងក្នុងមួយឆ្នាំខុសគ្នាដាច់ ប៉ុន្តែបែរជាហ៊ានចេញរបាយការណ៍វាយតម្លៃ រួមលើការគ្រប់គ្រងព្រៃឡង់។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បានលើកឡើងទៀតថា អង្គការដែលបានឧ បត្ថម្ភបណ្តាញព្រៃឡង់នេះ បានណែនាំឱ្យសមាជិកសហគមន៍ដែលចុះល្បាតក្នុងព្រៃ ដើររាប់គល់ឈើថាជា បទល្មើស និងរកតែចំណុចអវិជ្ជមានបានហើយ មិនចាំបាច់និយាយពីកិច្ចខិតខំរបស់មន្ត្រីឧទ្យានុរក្សទេ។
មន្ត្រីរូបនេះបានថ្លែងទទួលស្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសឃើញថាធ្លាក់ចុះ ពីព្រោះមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន បានចុះល្បាតជាប្រចាំ និងបង្ក្រាបបានបទល្មើសច្រើន។
ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សជាច្រើនសិបនាក់ ដែលបានលះបង់ជីវិត និងសេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីការពារនិងអភរិក្សដែនជម្រកសត្វព្រៃព្រៃឡង់ទាំងមូល មិនត្រូវបានគេទទួលស្គាល់ និងផ្តល់តម្លៃឡើយ។ ពួកគេបានមួលបង្កាច់ និងប្រមាថការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស ថែមទៀតផង។ នេះឬជារបៀបធ្វើការរបស់អង្គការអន្តរជាតិមួយចំនួន ដែលអះអាងថាជាអង្គការវិជ្ជាជីវៈនោះ? នេះគឺជាការចោទឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ដោយលោកបានលើកឡើងថានេះមិនខុសពីបរទេសមួយចំនួនឡើយ ក្រុមប្រឆាំងជេរប្រមាថរាជរដ្ឋាភិបាលកម្ពុជាខ្លាំងប៉ុណ្ណា ពួកគេនឹងទទួលបានពានរង្វាន់លើទឹកចិត្ត ឱ្យបន្តប្រព្រឹត្តកំហុសច្រើនប៉ុណ្ណោះដែរ។
បណ្តាញសហគមន៍ព្រៃឡង់បាន ធ្វើអ្វីខ្លះក្នុងការអភិរក្សធនធានធម្មជាតិ? ពួកគេបានត្រឹមតែដើរតាមមន្ត្រីឧទ្យានុរក្ស នៅក្នុងព្រៃតែប៉ុណ្ណោះ ប៉ុន្តែពួកគេបានទាញយកផលប្រយោជន៍ ពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស ដែលលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ទៅអួតប្រាប់គេឯងថាខ្លួន គឺជាជើងឯកការពារព្រៃ ឡង់ និងជាអ្នកទប់ស្កាត់ និងបង្ក្រាបបទល្មើស។ «ចំណុចនេះពិតជាគួរឱ្យឆ្អើមបំផុត និងខ្មាសអស់អ្នកតាព្រៃឡង់» នេះគឺជាការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើការអភិរក្សព្រៃឈើ និងសត្វព្រៃ ដែលស្និទ្ធនឹងបណ្តាញសហគមន៍ព្រៃឡង់។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ ស្ទឹងត្រែង ក្រចេះ និងព្រះវិហារបានលើកឡើងដូចគ្នាថា ក្រុមបណ្តាញព្រៃឡង់ ផ្សាយព័ត៌មាន និងចេញរបាយការណ៍បំផ្លើស អំពីបញ្ហាព្រៃឡង់ ដើម្បីរកទម្ងន់ទៅចូលរួមវេទិកាព្រៃឈើ នៅបរទេស និងដើម្បីទទួលបានរពានង្វាន់។ ពិតជារឿងដ៏គួរឱ្យអៀនខ្មាសបំផុត។ ក្រុមមន្ត្រីឧទ្យានុរក្សបានលើកឡើងបន្តទៀតថា ក្រុមបណ្តាញព្រៃឡង់ លាងខ្លួនឯងមិនជ្រះផង មានសាច់ញាតិពាក់ព័ន្ធនឹងការលួចកាប់ឈើខុសច្បាប់ ឬអនុញ្ញាតឱ្យគេចូលកាប់ ឈើដោយខុសច្បាប់ ព្រមទាំងលាក់ទុកនូវវត្ថុតាង ដែលចាប់ពីជនល្មើសខុសច្បាប់ បែរជាត្រូវបានលើកទឹក ចិត្តឱ្យពានរង្វាន់។
មន្ត្រីឧទ្យានុរក្សទាំងនោះហួសចិត្តថា «អ្នកឡើងបានត្រឹមបេះ អ្នកប្រលេះ បានហូប» ព្រោះក្រុមបណ្តាញសហគមន៍ព្រៃឡង់ នេះចុះល្បាតទាល់តែបានលុយពីអង្គការផ្សេងៗ បើមិនបានលុយទេ សុខចិត្តដេកផ្ទះ។ ប៉ុន្តែត្រូវបានគេលើកតម្កើងថាជាវិរៈបុរសព្រៃឡង់ទៅវិញ។ ពិភពលោកនេះពិតជាគួរ ឱ្យអស់សំណើចណាស់។ មន្ត្រីឧទ្យានុរក្សបានថ្លែងថា «ណាស់ហ្អើយ! នេះជាយុត្តិធម៌របស់ក្រុមពួកច្រមុះ វែងនោះ។ គ្រាន់តែដើរចូលព្រៃ២ ឬ៣ ដងក្នុងមួយឆ្នាំហើយគេឱ្យលុយទៀតបានពានរង្វាន់។ តែមិនតូច ចិត្តឡើយព្រោះ បេសកកម្មរបស់មន្ត្រីឧទ្យានុរក្ សមិនមែនមកអើតព្រៃ ដើម្បីធ្វើរបាយការណ៍យកពានរង្វាន់ទេ ប៉ុន្តែដើម្បីការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើ របស់យើងឱ្យបានគង់វង្ស»៕