Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ ឈ្នះរង្វាន់១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់

20-06-2019 18:15

(កោះកុង)៖ សិស្សមកពីវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ ខេត្តកោះកុង យុវជន ហេង លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ ឈ្នះរង្វាន់ទឹកប្រាក់១០០លានរៀលពី តែបៃតង អ៊ីឈីតាន់។

នៅចំពោះមុខក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ យុវជន ហេង លីហួរ បានឱ្យដឹងថា «ជាទម្លាប់រាល់ថ្ងៃខ្ញុំតែងទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេនទទួលទានជាប្រចាំ ដោយសារតែមានរសជាតិឆ្ងាញ់ និងមានរង្វាន់ច្រើន»។

យុវជនដដែលរូបនោះបន្ដថា «កាលពីចុងសប្ដាហ៍ពេលត្រឡប់មកពីសាលារៀន ខ្ញុំក៏ទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន១ដប ដើម្បីទទួលទានលុះពេលមួលគំរបដប ស្រាប់តែឃើញមានរង្វាន់១០០លានរៀលក្នុងគំរបដបតែម្ដង»

យុវជន ហេង លីហួរ បន្ដថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយបានស្រែកប្រាប់អ្នកផ្ទះ ឱ្យជួយពិនិត្យមើលរួមជាមួយនឹងទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគំរបដប។ បន្ទាប់ពីទទួលបានលុយរង្វាន់ធំ១០០លានរៀលនេះ នឹងប្រគល់ជូនគ្រួសារមួយចំនួន ដើម្បីទិញដី និងសង់ផ្ទះហើយទុកមួយចំនួនទៀត សម្រាប់ការសិក្សារបស់ខ្លួន»

គួរបញ្ជាក់ថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំចំនួនទឹកប្រាក់១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត៕