Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CDI ចេញសេចក្តីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំរបស់ខ្លួន ស្តីពីការបង្កើតវិទ្យាស្ថានស្រាវជ្រាវនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ

20-06-2019 17:26

(ភ្នំពេញ)៖ តំណាងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) មកពីបណ្តាទ្វីប និងប្រទេសមួយចំនួន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំនៅរាជធានីភ្នំពេញ ដើម្បីបង្កើតវិទ្យាស្ថានស្រាវជ្រាវរបស់ CDI។

ក្នុងកិច្ចប្រជុំនេះ មានគណៈប្រតិភូជាន់ខ្ពស់ CDI មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិកដឹកនាំដោយ លោក Andrés Pastrana ប្រធាន CDI, លោក Mario David អនុប្រធាន CDI , លោក Andrés Hernandez និងលោក សួស យ៉ារ៉ា, លោក César Rosselló អ្នកសម្របសម្រួល CDI ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, លោក Neneth Zsolt (តំណាងអនុប្រធាន CDI លោក Viktor Orban និងជានាយករដ្ឋមន្ត្រីហុងគ្រី), លោក Malin Zver (តំណាងអនុប្រធាន CDI លោក Janea. Jansa), លោក Miguel Monteiro (អគ្គលេខាគណបក្សចលនាប្រជាធិបតេយ្យកាប់វើដ និងជាតំណាងអនុប្រធាន CDI លោកនាយករដ្ឋមន្ត្រី Ulisses Correla) ព្រមទាំងតំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)ផងដែរ។

កិច្ចប្រជុំលើកទី២ នៃក្រុមការងារបង្កើតវិទ្យាស្ថានស្រាវជ្រាវ CDI ត្រូវបានរៀបចំឡើងដោយ គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់ការបង្កើតផែនការជាក់លាក់ ដើម្បីពង្រឹងគំនិតផ្តួចផ្តើមបង្កើតវិទ្យាស្ថានស្រាវជ្រាវ CDI ដែលបំពេញបន្ថែមទៅលើការពិភាក្សាអំពីគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការ និងបញ្ហាពាក់ព័ន្ធនានា។

កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទ ដាក់សំណើជូនគណៈកម្មាធិការប្រតិបត្តិ CDI ដើម្បីបង្កើតវិទ្យាស្ថានស្រាវជ្រាវ CDI សម្រាប់ប្រយោជន៍ និងតម្រូវការរបស់គណបក្សជាសមាជិក CDI។ ខ្លឹមសារសំខាន់ នៃកិច្ចប្រជុំដែលឈានដល់ការឯកភាពបង្កើតវិទ្យាស្ថានស្រាវជ្រាវ CDI អាចត្រូវបាន បញ្ជាក់យ៉ាងច្បាស់ តាមរយៈ៖

* ភាពរឹងមាំ និងការយល់ស្របគ្នា ក្នុងចំណោមថ្នាក់ដឹកនាំរបស់ CDI និងគណបក្សជាសមាជិក CDI ដែលបានទទួលស្គាល់ពីសារៈសំខាន់នៃវិទ្យាស្ថានស្រាវជ្រាវរបស់ខ្លួន។

* ការគាំទ្រដ៏រឹងមាំនិងឥតឈប់ឈរដោយ CDI ដើម្បីប្រយោជន៍របស់គណបក្សជាសមាជិក CDI ។

* កិច្ចខិតខំប្រឹងប្រែងយ៉ាងធំធេងនិងការលះបង់របស់គណបក្សជាសមាជិក CDI នៅទូទាំងពិភពលោក ដើម្បីបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងស៊ីជម្រៅក្នុងចំណោម សមាជិក អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ តាមរយៈការតភ្ជាប់ ការសន្ទនា និងការផ្លាស់ប្តូរ បទពិសោធន៍និងជំនាញ ពាណិជ្ជកម្ម នវានុវត្តភាព និងវប្បធម៌។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ក៏បានរំលឹកអំពីសេចក្តីសម្រេចចិត្ត CDI ដែលទាមទារឱ្យសហភាពអឺរ៉ុប មានយុត្តិធម៌ចំពោះកម្ពុជា ដែលត្រូវបានអនុម័តនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៊ែលហ្សិកផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ CDI៖