(ភ្នំពេញ)៖ បន្ទាប់ពីការប្រកាសដាក់ចេញនូវគម្រោង Family Plus រួចមក រហូតមកដល់ពេលនេះ ឃើញថាមានអតិថិជនជាច្រើន ចាប់ផ្តើមយល់ដឹង និងបានប្រើប្រាស់សេវាកម្ម Family Plus មានចំនួនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅថ្ងៃនេះ ក្រុមហ៊ុនឌីជី សូមជម្រាបជូនបន្ថែមនូវអត្ថប្រយោជន៍របស់ Family Plus និងអ៊ីនធើណិតខ្សែកាប្លិ៍អុបទិក Fiber Optic- FTTH។

ហេតុអ្វីត្រូវប្រើប្រាស់ Family Plus ? ជាសេវាកម្មទូរទស្សន៍ OTT របស់ក្រុមហ៊ុនឌីជី បូកបញ្ចូលជាមួយនិង សេវាអ៊ីនធើណិត។ លោកអ្នកអាចកំសាន្ត បានជាមួយការមើលប៉ុស្តិ៍ផ្សាយផ្ទាល់រហូតដល់ ១១០+ប៉ុស្កិ៍ ដែលមាន រូបភាពកំរិត HD, អាចមើលត្រលប់ក្រោយបានក្នុងរយៈពេល៧ថ្ងៃ និងមើលវីឌីអូតាមតំរូវការរបស់លោកអ្នក ដែលមានខ្សែភាគយន្ត, រឿងភាគ, គំនូរជីវចល និងវីឌីអូផ្សេងៗរហូតដល់១,០០០+ វីឌីអូល្បីៗ ក្នុងកំរិតរូបភាព HD។

គម្រោងនេះ គឺជាការផ្ដល់នៅសេវាកម្មទូរទស្សន៍បែបឆ្លាតវ័យ ដែលមានមុខងារ និងជម្រើសជាច្រើន ខុសពីទូរទស្សន៍ដែលពលរដ្ឋកម្ពុជា កំពុងមានសព្វថ្ងៃ អតិថិជននឹងទទួលបាននូវបទពិសោធន៍ថ្មី រួមជាមួយ ការចំណាយតិច។ «អតិថិជនទិញតែមួយ ទទួលបានរហូតដល់ទៅ២ គឺការប្រើបា្រស់អ៊ីនធើណិត និងការទស្សនាកម្មវិធីទូរទស្សន៍» ក្រៅពីនេះ អ្វីដែលអស្ចារ្យបំផុតនោះ គឺលោកអ្នកអាចទស្សនា YouTube ក្នុងគុណភាព HD ល្បឿនរហូតដល់ 50Mbps ល្បឿន Facebook និងគេហទំព័រព័ត៌មានល្បីៗ ក្នុងស្រុករហូតដល់50Mbps ជាល្បឿនដាច់ ដោយឡែកពីល្បឿនអ៊ីនធើណិត។

លើសពីនេះទៀត ក្រុមហ៊ុនឌីជីអ៊ីនធើណិត បានបន្ថែមល្បឿន ទៅលើកញ្ចប់សេវាកម្ម ដែលមានល្បឿនកាន់តែលឿន ជាមួយនិងតម្លៃសមរម្យ។ អត្ថប្រយោជន៍នៃកញ្ចប់សេវាកម្ម Home Fiber Premium គឺលោកអ្នក នឹងទទួលបានល្បឿនអ៊ីនធើណិតដែលលឿន។ ចំពោះអតិថិជន ដែលមានបំណងភ្ជាប់សេវាកម្មអ៊ីនធើណិត ប្រើនៅតាមផ្ទះកញ្ចប់ Home Fiber Premium ដែលមានល្បឿនរហូតដល់ *9Mpbs តំលៃចាប់ពី១៥.៩៩ដុល្លារ ក្នុង១ខែ ជាមួយល្បឿនអាប់ឡូតរហូតដល់100Mbps បន្ថែមទៀត។ អតិថិជន ក៏នឹងទទួលបាននូវល្បឿនដោនឡូត រហូតដល់100Mbps ដែលជាការផ្ដល់ជូនពិសេសពីឌីជី ដោយដោនឡូត ក្នុងល្បឿនលឿន។

អ្វីដែលកាន់តែពិសេស អ្នកនឹងទទួលបានប្រូមូសិន ល្បឿនអ៊ីនធើណិតបន្ថែម ការតំឡើងឧបករណ៍មិនគិតថ្លៃ និងការបន្ថែមជូន១ខែ ដោយឥតគិតថ្លៃសម្រាប់ការបង់ប្រាក់មុន១២ខែ។ អតិថិជនអាចអញ្ជើញ ទៅសាកសួរ ព័ត៌មាន នៅការិយាល័យកណ្ដាលរបស់ Digi ដែលស្ថិតនៅ អាស័យដ្ឋាន ៣៦៨ ផ្លូវ ១៦៣ ខណ្ឌចំការមន សង្កាត់អូឡាំពិក រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ ០៨៩ ៨៨៨ ៩៩២ និង ០៩៨ ៨៨៨ ៩៩២ ឬគេហទំព័រ www.digi.com.kh៕