(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលសារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣ រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មិថុនានេះ។
ក្រុមប្រឹក្សាអាណត្តិទី៣ របស់ខណ្ឌបឹងកេងកង មានលោក គឹម ឈុនអ៊ូ ជាប្រធានក្រុមប្រឹក្សា និងមានសមាជិកចំនួន ១៧រូប។
ពិធីប្រកាសចូលកាន់តំណែងនៅរសៀលនេះ ប្រារព្ធធ្វើនៅសាលប្រជុំសាលាប៊ែលធីអន្តរជាតិ ស្ថិតនៅតាមផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាល រងរាជធានី និងអភិបាលខណ្ឌ អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋទូទាំងខណ្ឌបឹងកេងកងផងដែរ៕