(ព្រះវិហារ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនៅផ្សារចំបក់សែនជ័យ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយរកឃើញផលិតផល ៥មុខ ហួសកាលបរិច្ឆេទ ព្រមទាំងដកហូតដុតកម្ទេចចោល។
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះអង្កេតទំនិញ ដែលកំពុងដាក់តាំងលក់ នៅនៅផ្សារចំបក់សែនជ័យ ស្ថិតក្នងភូមិចំបក់សែនជ័យ ឃុំស្រអែម ខាងលើ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួន ៥មុខរួមមាន៖
*ទី១៖ មីម៉ាម៉ា ចំនួន ០៤កប៉ុង
*ទី២៖ ទឹករសជាតិ ចំនួន ០៣ដប
*ទី៣៖ ទឹកដោះគោឆៅ ចំនួន ២៣កំប៉ុង
*ទី៤៖ ទឹកត្រី ចំនួន ០៧ដប
*ទី៥៖ ទឹកក្រូច ចំនួន០៤ដប។ ក្រុមការងារបានធ្វើកំណត់ ដកហូតដុតកម្ទេចចោលភ្លាមៗ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕