(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានជូនដំណឹងអំពីការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាង តាមប្រព័ន្ធអនឡាញ ចាប់ពីខែសីហា ឆ្នាំ២០១៩នេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការចុះទិដ្ឋាការ បញ្ជីកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាង តាមប្រព័ន្ធ Online នេះមានគោលបំណង៖

* ធានាបាននូវតម្លាភាពជូនអតិថិជន និងប្រសិទ្ធភាព នៃការចុះទិដ្ឋាការ បញ្ចិកា និងប្រវេទន៍
* បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា ជូនអតិថិជន
* ផ្តល់ព័ត៌មានត្រឡប់ដល់អតិថិជនបានទាន់ពេលវេលា
* កាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អថិថិជន
* គ្រប់ឯកសារទាំងអស់របស់អតិថិជន ត្រូវបានរក្សាទុកជាការសម្ងាត់ និងមានសុវត្ថិភាពខ្ពស់
* អាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងឱសថ និងអតិថិជនអាចទទួលបានព័ត៌មានឆាប់រហ័ស។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖