(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៦០៩គ្រឿង រកឃើញល្មើសច្បាប់៨០៦គ្រឿង (ម៉ូតូ៤១%) អប់រំ៣៣៣គ្រឿង និងផាកពិន័យ៤៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន២,៣៤១គ្រឿង, អប់រំ១៤១គ្រឿង និងផាកពិន័យ៣៧២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៧,០៦០គ្រឿង រកឃើញយានយន្តល្មើស១១,៨២៥គ្រឿង (ម៉ូតូ៣១%) ក្នុងនោះអប់រំ៣,៧០១គ្រឿង និងផាកពិន័យ៨,១២៤គ្រឿង (ម៉ូតូ៧៤%)ផងដែរ៕