(ភ្នំពេញ)៖ គោលបំណងសំខាន់ នៃការអប់រំប្រកបដោយគុណភាព គឺការផ្ដល់ជូនជម្រើស និងឱកាស ប៉ុន្ដែមាតាបិតាដែលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្ខំឲ្យជ្រើសរើសនូវជម្រើសដ៏ពិបាកថា តើគួរកំណត់ឲ្យបុត្រធីតារបស់ពួកគាត់បន្តការសិក្សានៅសាកលវិទ្យាល័យក្នុងស្រុក និងចាប់អាជីពការងារក្នុងស្រុក ឬគួរឲ្យបុត្រធីតារបស់ពួកគាត់បន្តការសិក្សានៅសាកលវិទ្យាល័យនៅបរទេសនិងទទួលបានអាជីពការងារពីបរទេស។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដែលជាសមាជិកមួយរបស់ សាលាដែលប្រើប្រាស់កម្មវិធីសិក្សារបស់ ខែមប្រ៊ីដ (Cambridge International School) អាចដោះស្រាយបញ្ហាទាំងនេះបាន ជាមួយនឹងកម្មវិធីសិក្សាល្អអស្ចារ្យតែមួយគត់របស់សាលា។ ការសិក្សាតាមបែប ហ៊ែរ៉ុដស៍ (The Harrods Way) គឺជាមធ្យោបាយតែមួយគត់ បើសិនជាអស់លោកអ្នក ចង់មានជម្រើសដ៏ល្អប្រសើរសម្រាប់បុត្រធីតា ឲ្យមានជំនាញ និងសមត្ថភាពខ្ពស់ដែលកំណត់ភាពជោគជ័យរបស់ពួកគេ ស្របទៅតាមដំណើរជីវិតដែលពួកគេជ្រើសរើស ថាតើគួរនៅក្នុងកម្រិតក្នុងស្រុក ឬក្នុងកម្រិតសកលលោក ហើយសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ មានផ្តល់ជូននូវជម្រើសទាំងពីរ!

តាមរយៈបទពិសោធន៍ នៃការសិក្សាដ៏ស៊ីជម្រៅរបស់កម្មវិធីមត្តេយ្យសិក្សាអន្តរជាតិ IEYC កុមារទាំងអស់បានសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីក្លាយខ្លួនទៅជាអ្នកសិក្សាដ៏សកម្ម និងជោគជ័យ។ សិស្សានុសិស្ស កម្រិតបឋមសិក្សា នឹងទទួលបានការគាំទ្រការសិក្សាយ៉ាងពេញទំហឹង និងពេញលេញដោយកម្មវិធីសិក្សាអន្តរជាតិ IPC ដែលជួយសម្រួលដល់ការសិក្សារបស់ពួកគេ នៅពេលពួកគេបន្តកម្មវិធីសិក្សាកម្រិតមធ្យមសិក្សា ខេមប៊្រីដ (Cambridge) ដែលមានការទទួលស្គាល់ទូទាំងពិភពលោក ។

ផ្តល់ជូននូវចំនេះដឹង និងជំនាញសំខាន់ៗ ដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធីសិក្សាមួយដែលទទួលស្គាល់ទូទាំងពិភពលោក មធ្យមសិក្សា ហ៊ែរ៉ុដស៍ អន្តរជាតិ ផ្ដល់ជូននូវច្រកចេញដែលគ្មានដែនកំណត់ដល់សិស្សានុសិស្ស ដើម្បីបំពេញបានវិញ្ញាបនបត្រទូទៅអន្តរជាតិនៃការអប់រំកម្រិតមធ្យមសិក្សា (International General Certificate of Secondary Education - IGCSE) និងទទួលបានវិញ្ញាបនបត្រប្រលងថ្នាក់ជាតិរបស់ប្រទេសកម្ពុជា ដែលអាចឲ្យពួកគេជ្រើសរើសបន្តការសិក្សាដែលមានគុណភាពខ្ពស់ នៅសាកលវិទ្យាល័យក្នុងស្រុក ឬនៅបរទេស - ដោយគ្មានដែនកំណត់ នេះហើយគឺជាការសិក្សាតាមបែប ហ៊ែរ៉ុដស៍ (Harrods Way)!

មាតាបិតាសិស្សទាំងអស់ អាចទំនាក់ទំនងទៅកាន់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានតាមរយៈលេខទូរស័ព្ទ ០២៣ ៩៣៦ ៩៩៩ / ០១០ ២៩៦ ៦៨៨ សម្រាប់សាខាអូឡាំពិក, ០២៣ ៩៧៤ ៩៩៩ / ០៦១ ២៩៦ ៦៨៨ សម្រាប់សាខាបឹងកេងកង១- កម្រិតមតេ្តយ្យ, ០២៣ ៩៧៣ ៩៩៩ / ០៧៧ ២៩៦ ៦៨៨ សម្រាប់សាខាបឹងកេងកង១- កម្រិតបឋមសិក្សា និង សាខាបឹងកេងកង១- កម្រិតមធ្យមសិក្សា ឬទំព័រហ្វេសប៊ុករបស់សាលា Harrods International Academy៕