(ភ្នំពេញ)៖ លោកបណ្ឌិត Li Fei ដែលជាថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្រ្ត នៃអាហារូប្តម្ភប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកអាហារូបត្ថម្ភ នៃក្រុមហ៊ុន Abbott បានបញ្ជាក់ឲ្យដឹងថា ក្មេងដែលឈឺ ក្នុងរយៈពេល១ឆ្នាំដំបូងនៃជីវិត មានសមត្ថភាពនៃការយល់ដឹងខ្សោយ នៅអាយុ២៤ខែ និងនៅអាយុ១៨ឆ្នាំ។
ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងសន្និសីទមួយ ស្តីអំពី «សារៈសំខាន់នៃអាហារូបត្ថម្ភ និងប្រព័ន្ធការពារក្នុងពេលដំបូងនៃជីវិត» ដែលរៀបចំដោយ ក្រុមហ៊ុន DKSH Cambodia និងក្រុមហ៊ុនអាហារូប្ថម្ភ Abbott។ សន្និសីទនេះ ធ្វើឡើងដើម្បីបង្ហាញពីការយល់ដឹង ពីរបកគំហើញថ្មី នៃ 2'-FL HMO (2-អេហ្វ-អិល-អេច-អេម-អូ) និងនុយក្លេអូទីត ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ និងការអភិវឌ្ឍន៍ការយល់ដឹង។
លោកបណ្ឌិត Li Fei បានថ្លែងក្នុងបទបង្ហាញថា «HMOs (អេច-អេម-អូ) គឺជាសារជាតិ ផ្សំពិសេសសម្រាប់ទ្រទ្រង់ ដល់ប្រព័ន្ធការពារ ដែលធន់នឹងការរំលាយអាហារ ដោយអង់ស៊ីមក្រពះពោះវៀនរបស់មនុស្ស និងត្រូវបានផ្អាប់ទុក ក្នុងពោះវៀនធំសំរាប់ប្រើប្រាស់ ដោយបាក់តេរីល្អដូចជា ប្រ៊ីបាយអូទិចដែរ»។
តាមការសិក្សាបែបវេជ្ជសាស្ត្រ បង្ហាញថា ភាគច្រើននៃសារធាតុ HMO (អេច-អេម-អូ) គឺជា 2'-FL (2-អេហ្វ-អិល) នេះហើយដែលជា HMO (អេច-អេម-អូ) ទីមួយដែលជួយ ពង្រឹងការលូតលាស់ នៃប្រព័ន្ធការពាររបស់ក្មេង ដែលទប់ទល់ទៅនឹងមេរោគ ដែលអាចបង្កជាជំងឺបាន។ លើសពីនេះទៅទៀត មានសមាសធាតុផ្សំមួយផ្សេងទៀតហៅថា នុយក្លេអូទីត។
«នុយក្លេអូទីត ជួយពង្រឹងដល់ប្រព័ន្ធការពាររបស់កុមារ ហើយត្រូវបានគេរកឃើញថា វាជួយដល់ការផលិតអង្គបដិបក្ខ និងធ្វើឲ្យប្រព័ន្ធការពារ របស់ក្មេងឆាប់ពេញវ័យ ។ HMOs (អេច-អេម-អូ) និងនុយក្លេអូទីត បំពេញបន្ថែមគ្នា ទៅវិញទៅមកដើម្បីផ្តល់ការការពារទ្វេដងសម្រាប់កុមារ»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកបណ្ឌិត Li Fei។
លោកបណ្ឌិត Li Fei បានគូសបញ្ជាក់ថា «ប្រព័ន្ធការពាររឹងមាំ ក៏ជួយទ្រទ្រង់ដល់ការអភិវឌ្ឍន៍ខួរក្បាលផងដែរ នៅពេលក្មេងឈឺញឹកញ៉ាប់សារជាតិចិញ្ចឹម និងថាមពលជាច្រើន ត្រូវបានប្រើប្រាស់ ដើម្បីប្រឆាំងនឹងមេរោគ។ តាមការសិក្សាបង្ហាញថា ក្មេងដែលឈឺក្នុងរយៈពេល១ឆ្នាំដំបូងនៃជីវិត មានសមត្ថភាពនៃការយល់ដឹងខ្សោយ នៅអាយុ២៤ខែ និងនៅអាយុ១៨ឆ្នាំ»។
លោកក៏បានឲ្យដឹងថា Similac Gain IQ និង Similac Gain Kid ជារូមមន្តទឹកដោះគោម្សៅដំបូងគេបង្អស់ លើសកលលោកដែលមានបញ្ចូលនូវ 2’–FL HMO (2-អេហ្វ-អិល-អេច-អេម-អូ) ជាមួយនឹងនុយក្លេអូទីត និងសារជាតិ ចិញ្ចឹមខួរក្បាល និងប្រព័ន្ធការពាររាងកាយផ្សេងទៀត ដែលជួយជំរុញប្រព័ន្ធការពាររាងកាយ និងទ្រទ្រង់ទៅដល់ការយល់ដឹង។
បើតាមសាស្រ្តាចារ្យរងវេជ្ជ Sungkom Jong-pi-put-va-nich ប្រធានផ្នែកអាហារូបត្ថម្ភកុមារ នៅសកលវិទ្យាល័យ Chulalungkorn បានថ្លែងនៅក្នុងបទបង្ហាញថា «HMOs (អេច-អេម-អូ) គឺជាសមាសធាតុដ៏រឹងមាំ និងមានច្រើនបំផុត បន្ទាប់ពីស្ករឡាក់តូស និងជាតិខ្លាញ់»។
លោកថា ក្នុងចំណោម HMOs (អេច-អេម-អូ) សំខាន់ៗ ២០ប្រភេទ HMO (អេច-អេម-អូ) ចម្បងមួយដែលហៅថា 2'-fucosyllactose ឬ 2'-FL (2-អេហ្វ-អិល) គឺជា HMO (អេច-អេម-អូ) ដែលមានចំនួនច្រើនបំផុត។ វាជា HMO ដែលត្រួវបានសិក្សាច្រើនជាងគេ៕