(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ហូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រដែនតំណាង នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំពិធីប្រគល់ម៉ូតូចំនួន ៣៦គ្រឿង និងថវិកាមួយវរៈៗចំនួន ៤លានរៀល ដល់វរសេនាតូចទាំង៤ ចំណុះខេត្តបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ ហូ សាគុណ បានថ្លែងថា រយៈពេល ៤០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំនាវាកម្ពុជា ប្រកបដោយគតិបណ្ឌិតបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងតាមព្រំដែនទាំងអស់ ហើយជាពិសេសក្នុង ២០ឆ្នាំចុងក្រោយនេះ ទទួលបាននូវសុខសន្តិភាពពេញលេញ យើងទៅដល់កន្លែងណាយប់ ថ្ងៃ ឬក៏ធ្វើដំណើរតាមមធ្យលបាយផ្សេងៗ គ្មានបញ្ហាអ្វីឡើយ ចឹងហើយបញ្ហាសុខសន្តិភាពសំខាន់ខ្លាំងណាស់ សំរាប់ប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ប្រគល់ម៉ូតូចំនួន ៣៦គ្រឿង ដល់វរសេនាតូចទាំង៤ ចំណុះខេត្តបន្ទាយមានជ័យ ក្នុងមួយប៉ុស្តិ៍នគបាលការពារព្រំដែនគោលទទួលបានម៉ូតូ ១គ្រឿង ចំណែកមួយវរការពាព្រំដែនទទួលបានថវិកាចំនួន ៤លានរៀល៕