(តាកែវ)៖ មន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីបំភ្លឺជុំវិញការបង្ហោះនៅលើបណ្ដាញសង្គម Facebook ថាពេទ្យឆ្មប់ពេលសម្រាលកូនគេហើយ ភ្លេចយកបង់រុំរបួស (កុំប្រេស) ចេញពីក្នុងពោះ បណ្ដាលឲ្យជនរងគ្រោះចុកពោះធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្ដីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបកស្រាយថា ក្នុងករណីសម្រាលកូន ស្រីរូបនេះ គឺសម្រាលដោយមានកាត់ទ្វារមាស និងបូមជំនួយ ដូច្នេះដំណើរការសម្រាល់មានការហូរឈាមខុសធម្មតា ហើយតាមបច្ចេកទេសគ្រូពេទ្យ ឬឆ្មប ដែលផ្ដល់ការសម្រាលត្រូវធ្វើការញាត់កុំប្រេស ដើម្បីឃាត់ទាម ដោយទុករយៈពេលជាមធ្យមពី ២៤ទៅ៤៨ម៉ោង។
បើតាមមន្ទីរពេទ្យបង្អែកខេត្ត ពេលសម្រាលរួចស្ដ្រីខាងលើបានចេញពីមន្ទីរពេទ្យ ដោយសន្យាថា នឹងមករកពេទ្យឆ្មបសំអាតតាមក្រោយ តែផ្ទុយទៅវិញគាត់មិនបានហៅពេទ្យមកសំអាតទេ គាត់សំអាតដោយខ្លួនគាត់ ដោយយកកុំប្រេស២ដុំ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីបំភ្លឺដែលមាននៅខាងក្រោមនេះ៖