(ភ្នំពេញ)៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជានិយោជននៃជម្រើស កំពុងជ្រើសរើសបុគ្គលិកសម្រាប់តួនាទីជា «មន្រ្តីឥណទាន» ជាច្រើននាក់សម្រាប់បម្រើការនៅតាមសាខាជិត២០០ របស់ប្រាសាក់ទូទាំងប្រទេសកម្ពុជា។
លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់បានលើកឡើងថា ប្រសិនប្អូនៗចង់បម្រើការងារនៅគ្រឹះស្ថានដែលធំជាងគេ ក្នុងវិស័យហិរញ្ញវត្ថុ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានផលប្រយោជន៍ច្រើន អាចធ្វើការនៅជិតផ្ទះ មានឱកាសអភិវឌ្ឍ និងបង្កើនសមត្ថភាពខ្លួន ព្រមទាំងមានលក្ខខណ្ឌការងារ គោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា នោះប្អូនៗ គប្បីជ្រើសរើសការបម្រើការងារនៅ ប្រាសាក់។
លោកបន្តថា ប្រាសាក់ មានបុគ្គលិកសរុបជាង ៨,000នាក់ កំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជននៅទូទាំង ២៥រាជធានី-ខេត្ត។ សូមចូលរួមជាមួយមហាគ្រួសារប្រាសាក់ នៅថ្ងៃនេះ ដើម្បីអនាគតដ៏ប្រសើរ និងរីកចម្រើន។
លោក ហឿន ហុន្នី បញ្ជាក់ថា ក្នុងការបម្រើការងារតួនាទីជាមន្រ្តីឥណទាន នៅប្រាសាក់ បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដ៏គួរឱ្យទាក់ទាញ រួមមាន៖ ប្រាក់បៀវត្សប្រចាំខែសរុបច្រើនជាង ៨០០ដុល្លារអាមេរិក, ប្រាក់ឧបត្ថម្ភតួនាទីរហូតដល់ ៣០ដុល្លារអាមេរិក, ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ ៤ខែ, ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរចំនួន ១ខែ បុណ្យភ្ជុំបិណ្ឌចំនួន ១ខែ, ថ្លៃប្រេងឥន្ធនៈ និងថ្លៃឈ្នួលម៉ូតូ ៦០ដុល្លារអាមេរិកក្នុង១ខែ, ទទួលបានកម្ចីទិញម៉ូតូ និងកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប, ទទួលបានប្រាក់បំណាច់អតីតភាពការងារ ស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន១៥ថ្ងៃក្នុង១ឆ្នាំ, ទទួលបានឯកសណ្ឋាន ទូរស័ព្ទ និងកាតទូរស័ព្ទ, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ, ធានារ៉ាប់គ្រោះថ្នាក់ផ្ទាល់ខ្លួន, កន្លែងស្នាក់នៅ, ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ ២១ថ្ងៃ, ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ចំនួន ៥ថ្ងៃ, ឈប់សម្រាកពេលភរិយាសម្រាលកូនចំនួន ៣ថ្ងៃ, ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ, ឈប់សម្រាកព្យាបាលជំងឺ, មិនធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍-អាទិត្យ។
លោក ហុន្នី បានបន្ថែមថា ក្រៅពីអត្ថប្រយោជន៍ជាច្រើន ដែលបានលើកឡើងខាងលើ ប្រាសាក់ ជានិយោជននៃជម្រើស អាស្រ័យហេតុនេះ សូមបេក្ខជនដែលមានចំណាប់អារម្មណ៍ផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយៈអ៊ីម៉ែល [email protected] ឬដាក់ពាក្យនៅសាខាប្រាសាក់ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានឱកាសការងារដ៏ល្អនេះ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់៖ https://www.prasac.com.kh/career/credit-officer ឬទាក់ទងមកទូរស័ព្ទលេខ 086 363 889 ឬ 086 487 597៕