(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់១៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៦គ្រឿង, រថយន្ដធំ៥គ្រឿង និងរថយន្តតូច៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, ស្រវឹង និងកត្ដាយាន។
សូមបញ្ជាក់ថា រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង២០៥លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩៦នាក់ របួសធ្ងន់២០៧នាក់ និងរបួសស្រាល១១០នាក់៕