(កំពង់ចាម)៖ អំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវបានយកទៅប្រគល់ជូនមន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានជំងឺប្រចាំការ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ។
អំណោយនេះត្រូវបានលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់ឲ្យលោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ កេត ស្រេង អាយុ៥៣ឆ្នាំ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលតាអុង ដែលមានជំងឺប្រចាំកាយ (ជំងឺសំពាធសសៃឈាម) កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ។
អំណោយទាំងអស់នោះរួមមាន អង្ករ១បេ (៥០គីឡូក្រាម), ទឹកក្រូច១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, មី១កេស និងថវិកា៤០០,០០០រៀល សរុបថវិកាអស់ចំនួន៥៩០,០០០រៀល៕