(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,០៤១គ្រឿង រកឃើញល្មើសច្បាប់៦៧២គ្រឿង (ម៉ូតូ៣៩%) អប់រំ២៦៧គ្រឿង និងផាកពិន័យ៤០៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន២,១៩៦គ្រឿង, អប់រំ១៤៨គ្រឿង និងផាកពិន័យ៣១៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៣,០១៩គ្រឿង រកឃើញយានយន្តល្មើស១១,១៥៣គ្រឿង (ម៉ូតូ៣១%) ក្នុងនោះអប់រំ ៣,៤៣៤គ្រឿង និងផាកពិន័យ៧,៧១៩គ្រឿង៕