Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមនៅឲ្យឆ្ងាយពីគ្រឿងញៀន! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី១៨ ខែមិថុនា៖ បង្ក្រាបបាន២០ករណី ឃាត់ខ្លួន៤៤នាក់

18-06-2019 17:37

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៤នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានចំនួនសរុប៣,៧៩២ករណី ដោយឃាត់មនុស្សចំនួន៨០២៣នាក់ (ស្រី៦០៧នាក់) (ជនបរទេស១៦៧នាក់ ស្រី៣៨នាក់ មាន៧សញ្ជាតិ)៕