Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យមូលដ្ឋានក្រោយជំនន់ទឹកភ្លៀង

18-06-2019 17:34

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រកាសដាក់ផែនការឱ្យចៅសង្កាត់ និងអភិបាលក្រុង ចុះមូលដ្ឋាន ដើម្បីពិនិត្យមើលទឹកជំនន់ទឹកភ្លៀង ដែលជនលិចផ្លូវ និងផ្ទះ របស់ប្រជាពលរដ្ឋ។

លោក យន្ត មីន បានលើកឡើងដូច្នេះ ធ្វើឡើងក្នុងអំឡុងពេល រូបលោកបានចុះតាមមូលដ្ឋាន ដែលជនលិច ដោយជំនន់ទឹកភ្លៀង កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

លោក យន្ត មីន សង្កត់ធ្ងន់ថា រដូវនេះ ជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន ដូច្នេះស្នើឱ្យលោកចៅសង្កាត់ និងលោកអភិបាលក្រុងព្រះសីហនុ ត្រូវចុះតាមមូលដ្ឋានរៀងៗ ខ្លួន ឱ្យបានជាប្រចាំ៕