(ស្ទឹងត្រែង)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការចាប់ខ្លួនមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ នៅភូមិខាំផាន់ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយដកហូតបានថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (WY) ចំនួន១២,០០០គ្រាប់។

តាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា មេខ្លោងចែកចាយគ្រឿងញៀននេះ ឈ្មោះ ភូម្ម៉ា ដាំ អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាំបៀង ស្រុកសុកុម៉ា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា (WY) ចំនួន១២,០០០គ្រាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕