(ភ្នំពេញ)៖ នាឡិកាដៃម៉ាក CITIZEN code: JY8088-83L ជាម៉ូដែល PROMASTER ស៊េរី SKY បានមកដល់ប្រទេសកម្ពុជាហើយ។

នាឡិកាដៃ CITIZEN ជាម៉ាកដែលផលិតនៅប្រទេសជប៉ុនពិតប្រាកដ ហើយបាននាំចូលផ្តាច់មុខ ដោយមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ដែលមានទីតាំង នៅខាងកើតផ្សារថ្មី ចំងាយ៣០ម៉ែត្រ និងមានសាខាចំនួន៧ នៅរាជធានីភ្នំពេញ, ២សាខានៅខេត្តសៀមរាប។

សម្រាប់ឆ្នាំ២០១៩នេះ គឺជាឆ្នាំគំរប់ខួប៣០ឆ្នាំ របស់នាឡិកាដៃម៉ាក CITIZEN ម៉ូដែល PROMASTER ដែលបានធ្វើឲ្យ CITIZEN បានផលិតនាឡិកា PROMASTER បីប្រភេទដែលមានមុខងារជាច្រើន សម្រាប់បំពេញត្រូវការរបស់អតិថិជន។ ជាពិសេសនាឡិកា CITIZEN ម៉ូដែល code: JY8088-83L ជាប្រភេទ PROMASTER ស៊េរី SKY នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះហើយ។

លក្ខណៈពិសេសរបស់ នាឡិកាដៃ CITIZEN ម៉ូដែល PROMASTER Sky ជាប្រភេទ Eco-Drive Radio-controlled ដែលសាកថ្មដោយប្រើគ្រប់ពន្លឺ ជាពិសេសសាកថ្មម្តង អាចប្រើបានរហូតទៅដល់៦ខែ។

នាឡិកាដៃប្រភេទនេះផងដែរ អាចធននឹងជម្រៅទឹក ២០០ម៉ែត្រ ដែលមានខ្សែរជាប្រភេទដែក Stainless steel ដែលស្រាលជាខ្សែដែកធម្មតា៣ដង សម្រាក់កញ្ចក់ឆ្នៃឡើងពីប្រភេទ Sapphire ដែលធន់នឹងការឆ្កូត។ លើសពីនេះទៅទៀត នាឡិកានេះមានមុខងារផ្លាស់ប្តូរម៉ោងបាន៤៣ប្រទេស ដែលមានកំនត់នៅលើនាឡិកាផ្ទាល់ មានមុខងារផ្លាស់ប្តូរថ្ងៃខែដោយស្វ័យប្រវត្តិផងដែរ៕