(សៀមរាប)៖ យុវជនរាប់ពាន់នាក់ បានចូលលេងកម្មវិធីឌីជីថលរបស់ Cellcard Super Data Race ដែលកម្មវិធីនេះ បានប្រារព្វធ្វើឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅឯវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។ ក្រុមការងារ Cellcard បានបង្ហាញថា ចំនួនអ្នកចូលរួមលេងលើកនេះ មានរហូតទៅដល់២,២៥៧នាក់ ដែលសុទ្ធសឹងតែជាក្មេងៗរស់នៅខេត្តសៀមរាបតែម្តង។

អ្វីដែលទាក់ទាញពួកគាត់ ចូលរួមលេងច្រើនកុះករ គឺដោយសារពួកគាត់ចង់សាកល្បង តើវាមានភាពខុសគ្នាយ៉ាងដូចម្តេចពីកម្មវិធីវគ្គមុន ហើយបានទទួលច្រើនសន្ធឹកសន្ធាប់ទៀត។ ក្នុងនោះដែរពួកគាត់ ក៏បានជួបអាយដល របស់ពួកគាត់មាន លោក ថេណា ក្រុមតន្រ្តី Mustache Band និង Bunleng ផងដែរ។ នេះគឺជាលើកទី២ហើយ ដែលកម្មវិធី Super Data Race បានធ្វើឡើង នៅខេត្តសៀមរាប ហើយចូលរួមបង្កើតភាពរីករាយរវាង អ្នកចូលរួមលើកមុន និងអ្នកថ្មី។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន (Ian Watson) បាននិយាយថា «ពួកយើងប្តេជ្ញាក្នុងការផ្តល់ជូនបន្ថែម ដល់ប្រជាជនកម្ពុជាក្នុងការសាកល្បង នូវប្រព័ន្ធទំនាក់ទំនងរបស់យើង ក៏ដូចជាឱកាសក្នុងការទទួលយកបទពិសោធន៍បន្ថែម និងរីករាយជាមួយប្រព័ន្ធឌីជីថល និងមាតិការដ៏សម្បូរបែប»

លោកថា «កម្មវិធី Super Data Race ធ្វើឲ្យអតិថិជនរបស់យើង ជាពិសេសយុវជន មិនត្រឹមតែអាចសាកល្បងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង ដ៏មានល្បឿនលឿន និងគុណភាពប៉ុណ្ណោះនោះទេ ប៉ុន្តែបានណែនាំពួកគេ ឲ្យប្រើប្រាស់ឧបករណ៍ និងមាតិកាអនឡាញ ដើម្បីពង្រឹងបទពិសោធន៍ ពីការអប់រំរបស់ពួកគេ»

កម្មវិធី Super Data Race គឺជាប្រភេទហ្គេមបែបប្រមាញ់ (scavenger hunt) លើប្រព័ន្ធឌីជីថល ជាមួយមាតិកាអប់រំ។ នេះបានរួមបញ្ចូល ទាំងសកម្មភាពខាងក្រៅ ជាមួយឧបករណ៍ឌីជីថល ក្នុងការបង្កើនបទពិសោធន៍ ដល់អ្នកចួលរួមក្នុងពិភពឌីជីថល ក៏ជួយបង្កើនចំនួនអ្នកចូលរួមផងដែរ។ នេះជាមូលដ្ឋានដែលអាចឲ្យពួកគេស្វែងយល់ថា ឌីជីថលអាចដើរលើតួនាទីសំខាន់ នៅក្នុងការអប់រំ ក៏ដូចជាទម្រង់ក្នុងការបង្ហាញពីល្បឿន ប្រព័ន្ធទំនាក់ទំនង និងគុណភាពរបស់ក្រុមហ៊ុន Cellcard។

ក្រុមហ៊ុន Cellcard ដែលទទួលបានពានរង្វាន់ Ookla Speed Test Award ៣ឆ្នាំជាប់គ្នា បានប្តេជ្ញាក្នុងការផ្តល់ជូនប្រជាជនកម្ពុជា នូវការទទួលបានប្រព័ន្ធទំនាក់ទំនង ដែលលឿននិងល្អបំផុត ហើយនឹងចក្ខុវិស័យ លើវិស័យឌីជីថល។ បទពិសោធន៍លើឌីជីថលកាន់តែច្រើន រួមមាន៖ បច្ចេកវិទ្យា AR និង VR ត្រូវបានរំពឹងថា នឹងមាននៅលើ Cellcard នៅពេលអនាគត។ ព័ត៌មានបន្ថែមសូមចូល ទៅកាន់គេហទំព័រ Cellcard Play៕