(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី តាមរយៈ Facebook ដែលបង្ហោះថា ការតតាំងក្តីរវាងលោក សម រង្ស៉ី និងលោក ហោ ណាំហុង នៅប្រទេសបារាំង, គឺលោក សម រង្ស៊ី ជាអ្នកឈ្នះក្តីលើលោក ហោ ណាំហុង ចំនួន២ដង នៅឆ្នាំ២០១១ និងឆ្នាំ២០១៦ម្តង។ ករណីនេះត្រូវបានលោក ហោ ណាំហុង ប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះថា លោក សម រង្សី ជាមនុស្សបោកប្រាស់ភូតកុហក ដែលហ៊ាននិយាយថា លោក ហោ ណាំហុង ចាញ់ក្តីលោក សម រង្ស៉ី នៅប្រទេសបារាំង ការពិតលោកជាអ្នកណាឈ្នះក្តីលើលោក សម រង្ស៊ី ដោយការកាត់សេចក្តីរបស់តុលាការបារាំង។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖
«ខ្ញុំជឿថាប្រជាជនយើងទាំងអស់ស្គាល់នូវក្រយ៉ៅ ក្រឡិចក្រឡុចភូតកុហករបស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានបង្ហោះតាមហ្វេសបុករបស់ខ្លួន ថាខ្ញុំហ៊ានប្ដឹងខ្លួន នៅប្រទេសបារាំង បានចាញ់ខ្លួន។ នេះជាធាតុពិតនៃជនពុំមានសីលធម៌ទាល់តែសោះ តាមពិតតុលាការដំបូងបារាំង នៅឆ្នាំ២០០៩ កាត់អោយ សម រង្ស៊ី បរិហាកេរ្តិខ្ញុំ។ នៅឆ្នាំ២០១០ តុលាការឧទ្ធរណ៍បារាំងក៏បញ្ជាក់ថា សម រង្ស៊ី បានបរិហាកេរ្តិខ្ញុំទៀត។ នៅឆ្នាំ២០១១ តុលាការកំពូលបារាំងបានបញ្ជាក់ លក្ខណៈបរិហាកេរ្តិ៍លោក ហោ ណាំហុង តែបានអភ័យទោស សម រង្ស៊ី ដោយសុទ្ធចិត្ត ប៉ុន្ដែដោយមនុស្សនេះជាមេបោកប្រាស់ភូតកុហក ហ៊ាននិយាយថា លោក ហោ ណាំហុង ចាញ់ក្ដី លោក សម រង្ស៊ី នៅប្រទេសបារាំង ក្នុងហ្វេសបុករបស់ខ្លួន នៅថ្ងៃទី១៧ មិថុនា ២០១៩។
កន្លងមកខ្ញុំក៏បានប្ដឹង សម រង្ស៊ី នៅតុលាការខ្មែរយើង ពីបទបរិហាកេរ្ដិ និងញុះញង់។ តុលាការខ្មែរបានផ្ដន្ទាទោស សម រង្ស៊ី។ ដូចនេះតុលាការខ្មែរ និងតុលាការបារាំង សុទ្ធតែកាត់សេចក្តីដោយផ្អែកលើមូលដ្ឋានច្បាប់ដូចគ្នា។ ដូចនេះខ្ញុំសូមផ្សាយជាសាធារណៈនៅសាលក្រម និងសាលដីកាទាំងអស់របស់តុលាការបារាំង ជាភាសាខ្មែរ បារាំង និងអង់គ្លេស ដូចមានភ្ជាប់ជាមួយនេះ»។
ខាងក្រោមជាសាលក្រម និងសាលដីការបស់តុលាការបារាំងពាក់ព័ន្ធសំណុំរឿងកាត់ក្តីរវាងលោក ហោ ណាំហុង និងលោក សម រង្ស៉ី៖