(ភ្នំពេញ)៖ ធ្លាប់តែឃើញ តាមរយៈព័ត៌មានទូទៅនៃបច្ចេកវិទ្យាថ្មីរបស់ OPPO Reno 10X Zoom ដែលមានបង្កប់បច្ចេកវិទ្យាមហា Zoom គឺ 60X Digital Zoom អីឡូវបានលឺ និងឃើញច្បាស់ភ្នែកហើយ ពិតជាមិនធម្មតារបស់គេមែន វីដេអូ Review ដែលធ្វើឡើងដោយគេហទំព័រ John Sey Tech ដ៏ល្បីល្បាញក្នុងវិស័យបច្ចេកវិទ្យាប្រចាំនៅកម្ពុជា ដែលមានអ្នកគាំទ្ររាប់សិបម៉ឺននាក់ នៅពេលដែលគាត់ចេញវីដេអូម្តងៗ ទាក់ទងនឹងការបង្ហាញបច្ចេកវិទ្យាថ្មីៗ លើវិស័យទូរស័ព្ទដៃនោះ។

តាមការបញ្ចាក់នៅក្នុងវីដេអូ Review នោះបានបង្ហាញថា OPPO បានរចនា និង Upgrade បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីលោក John Sey និង អាចនិយាយបានថាវាកំពុងត្រូវបានក្រុមអ្នកជំនាញថតរូបល្បីៗ នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកធ្វើការពិចារណាហើយនៅពេលនេះ ព្រោះគុណសម្បត្តិរបស់វាមានច្រើនសន្ធឹកសន្ធាប់ សម្រាប់កំលាយខ្លួនឯង ទៅជាជំនួយការដ៏ឆ្លាតវៃដល់អ្នកជំនាញថតរូបទាំងនោះ ដែលងាយស្រួលដាក់តាមខ្លួន ទៅគ្រប់ទីកន្លែង និងមានមុខងារជាច្រើនថែមទៀត ដែលអាចផ្តល់ឱ្យពួកគេនូវរូបភាពយ៉ាងទាក់ទាញ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រោះលឺថា OPPO Reno ជាស៊េរិថ្មីសម្រាប់ការច្នៃប្រឌិតថ្មី គ្មានដែនកំណត់។

លោក John Sey Tech បានបង្ហាញពីរបៀបនៃថតរូបភាពគ្រប់ Function ទាំងអស់ដែលមាននៅក្នុងទូរស័ព្ទ OPPO Reno 10X (វាឈ្មោះ Reno10X តែវាZoom បាន60X) ជាពិសេសគឺការ Zoom រហូតដល់ទៅ 60ដងសឹងតែមិនបែកគ្រាប់អ្វីទាំងអស់ Zoom កាន់តែឆ្ងាយ កាន់តែច្បាស់ ដោយអ្នកខ្លះធ្លាប់បាននិយាយគ្នាលេងថា OPPO Reno 10X Zoom បានបង្កប់បច្ចេកវិទ្យា Zoom កប់ពពកឯណោះកាលពីមុនពេល ប្រកាសខ្លួននៅលើទីផ្សារ អីឡូវពិតជាដូចការអួតរបស់ពួកគេមែន។

បច្ចេកវិទ្យា 60X Digital Zoom នៅក្នុងតួរខ្លួន OPPO Reno 10X Zoom តម្លៃ 899$ នេះ មិនធ្វើឲ្យលោកអ្នកខកចិត្តនោះទេ ព្រោះចាប់ពីស៊េរី Reno នេះទៅ! OPPO មិនព្រលែងដៃទៀតឡើយ គឺថាសំរុកយកតែម្តងចំពោះការច្នៃប្រឌិតលើបច្ចេកវិទ្យាកាមេរ៉ា និងកម្លាំងម៉ាស៊ីនផ្ទុក និង ផ្សេងៗទៀត គឺ Brand មួយនេះតែងតែ Supersized អ្នកប្រើប្រាស់ទូរស័ព្ទដៃជានិច្ចនៅទូទាំងពិភពលោកហួសពីការស្មានរបស់ពួកគេ។

ដូច្នេះបើចង់ជ្រាបច្បាស់ វីដេអូ Review នេះសូមទស្សនាវីដេអូ Full តាមរយៈតំណរភ្ជាប់នេះទាំងអស់គ្នា https://www.facebook.com/OPPOCAMBODIA/videos/1082732955447754/