ដំណឹងស្វែងរកឪពុក! លោក ហ៊ុយ កែវ អាយុ៥៨ មានជំងឺវង្វេង បាត់ចេញពីផ្ទះ រហូតដល់ពេលនេះមិនដឹងទៅទីណា
18-06-2019 11:56
(ភ្នំពេញ)៖ កូនបង្កើត កូនប្រសារ និងចៅៗ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រកាសស្វែងរកឪពុក ឈ្មោះ ហ៊ុយ កែវ អាយុ៥៨ បានវង្វេងដើរចេញពីផ្ទះ នាវេលាម៉ោង៤ទាបភ្លឺ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ។
តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ កូនស្រីរបស់លោកតា ហ៊ុយ កែវ បានបញ្ជាក់ថា ឪពុករបស់ខ្លួន គាត់កើតជំងឺបាត់បង់ការចងចាំ វង្វេងមិនស្គាល់ផ្លូវមកផ្ទះវិញទេ។
ដូច្នេះ បើបងប្អូនណា ឬសាធារណជនណា ដែលបានឃើញភិនភាគ ដូចមានរូបថតភ្ជាប់មកជាមួយខាងក្រោមនេះ សូមមេត្តាទំនាក់ទំនាក់ ឮតាមរយៈទូរស័ព្ទលេខ៖ ០១៦ ៣៣៣ ៩១៩/ ០១៦ ៤៤៤ ១២៣៕