(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,០០០គ្រឿង រកឃើញល្មើសច្បាប់៥៤៥គ្រឿង (ម៉ូតូ៣១%) អប់រំ១៧២គ្រឿង និងផាកពិន័យ៣៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១,៦៨៦គ្រឿង, អប់រំ១០៥គ្រឿង និងផាកពិន័យ២៦២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥០,០១៩គ្រឿង រកឃើញយានយន្តល្មើស១០,៦០៥គ្រឿង (ម៉ូតូ៣១%) ក្នុងនោះអប់រំ ៣,២៦២គ្រឿង និងផាកពិន័យ៧,៣៤៦គ្រឿង៕