(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ។ ក្រុមប្រឹក្សាអាណត្តិទី៣ របស់ខណ្ឌច្បារអំពៅមានលោក អ៊ំ ម៉ារ៉េត ជាប្រធានក្រុមប្រឹក្សា និងមានសមាជិគចំនួន ២០រូប។
ពិធីប្រកាសចូលកាន់តំណែងនៅព្រឹកនេះ បានប្រារព្ធធ្វើនៅសាលាខណ្ឌច្វារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលខណ្ឌ អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអាសនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុងបន្តពីនោះ គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
លទ្ធផលផ្លូវការ ដែលប្រកាដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈសរុប៥៥៩អាសនៈ៕