ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ៩រូប ត្រូវបានតែងតាំង និងផ្ទេរមុខតំណែង (Video inside)
17-06-2019 09:13
(ភ្នំពេញ)៖ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន៩រូប ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង ក្នុងនោះមាននៅសាលាឧទ្ធរណ៍១រូប និង សាលាដំបូងចំនួន៨រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមព្រះរាជក្រឹត្យ, លោក លី សុផាណា ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៅសាលាឧទ្ធរណ៍។ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរចេញចំនួន៤រូប ហើយក៏ផ្ទេរចូលមកវិញចំនួន៤រូបវិញដែរ។
សូមបញ្ជាក់ថា ក្រៅពីមានការតែងតាំង និងផ្ទេរព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នាពេលកន្លងទៅថ្មី២នេះ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន ចៅក្រម សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្តមួយចំនួនផងដែរ៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖