(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៥២៩គ្រឿង រកឃើញល្មើសច្បាប់៤១៩គ្រឿង (ម៉ូតូ៧២%) អប់រំ១១៧គ្រឿង និងផាកពិន័យ៣០២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន១០៥២គ្រឿង, អប់រំ៧២គ្រឿង និងផាកពិន័យ ២៣២គ្រឿង។
បន្ថែមពីនេះ សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៧,៤៩០គ្រឿង រកឃើញយានយន្តល្មើស ១០,១៨៩គ្រឿង (ម៉ូតូ៧១%) ក្នុងនោះអប់រំ៣,១៤៥គ្រឿង និងផាកពិន័យ ៧,០៤៤គ្រឿង៕