(ព្រៃវែង)៖ នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៩នេះ ក្រុមការងារសម្របសម្រួល គាំទ្រ ឧបត្តម្ភសកម្មភាពយុវជនខេត្តព្រៃវែង បានរៀបចំពិធីដាំកូនឈើចំនួន ២៥០០ដើម ដោយមានការចូលរួមពី លោក ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រៃវែង និងលោកបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារសម្របសម្រួល គាំទ្រ ឧបត្តម្ភសកម្មភាពយុវជនខេត្តព្រៃវែង សិល្បករ សិល្បការិនី ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិថ្មី ឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែងយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះលោក ស សុខា បានថ្លែងថា «ដើមឈើមានសារៈសំខាន់ណាស់ សម្រាប់មនុស្ស និងសត្វ ព្រមទាំងអាចការពារបាននូវគ្រោះធម្មជាតិទាំងឡាយ ដូច្នេះហើយបានជាក្រុមការងារ បង្កើតអោយមានកម្មវិធីដាំកូនឈើនេះឡើង»។
កូនឈើដែលបានដាំនៅវាលឫស្សីរំដេងចំនួន ២៥០០ដើម នេះដែរ លោក ស សុខា ក៏បានសំណូមពរឲ្យអាជ្ងាធរដែនដី ជួយសហការ គាំទ្រ និងការពារទាំងអស់គ្នា ដើម្បីទុកជាផលប្រយោជន៍រួម។
សូមបញ្ជាក់ថា ដើម្បីឈើចំនួន២៥០០ដើមនេះមានដូចជា៖ ក្រញ៉ូង បេង ធ្នង់ គរគី ត្រាច រំដួល និងស្កក្រាម៕