(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរការឈ្នះមេដាយមាស Monde Selection របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានសិល្បករ សីល្បការនីខ្មែរ បង្ហាញពីការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដើរមើលរោងចក្រ និងចាប់អារម្មណ៍ទៅលើគ្រឿងចក្រ បច្ចេកវិទ្យា ដែលប្រើប្រាស់សម្រាប់ផលិតស្រាបៀរ និងភេសជ្ជៈ ព្រោះប្រើសុទ្ធបច្ចេកវិទ្យាទំនើបៗទាំងអស់ ជាពិសេសការរៀបចំក្នុងរោងចក្រ ដែលមានកន្លែងទទួលភ្ញៀវដ៏ស្រស់ស្អាត កន្លែងភ្លក្សស្រាបៀរ ភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ បន្ទាប់ពីឃើញហើយ ប្លែកភ្នែកមែនទែនរហូតគិតថា ខ្លួនឯងកំពុងតែស្ថិត នៅក្នុងរោងចក្រនៅបរទេស។
គុណភាពល្អឥតខ្ចោះរបស់ផលិតផលក្រុមហ៊ុនខ្មែរ ប៊ែវើរិជីស បានធ្វើឱ្យក្រុមហ៊ុនខ្មែរមួយនេះ គ្រងមេដាយមាសបញ្ជាក់ពីគុណភាពអន្តរជាតិ ចំនួន៦បន្ថែមទៀត ពី Monde Selection សម្រាប់ការវាយតម្លៃលើគុណភាពផលិតផលស្រាបៀរ និងភេសជ្ជៈ ក្នុងឆ្នាំ២០១៩។
រាជនីក្រមា កញ្ញា មាន សូនីតា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងដូច្នេះថា «បន្ទាប់ពីដើរមើលរោងចក្រនេះហើយ ខ្ញុំចាប់អារម្មណ៍ទៅលើគ្រឿងចក្រ និងបច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់ផលិតស្រាបៀរ និងភេសជ្ជៈនៅទីនេះ ព្រោះក្នុងរោងចក្រប្រើសុទ្ធបច្ចេកវិទ្យាទំនើបៗទាំងអស់ និងពិសេសជាងនេះទៅទៀត គឺការរៀបចំក្នុងរោងចក្រ ដែលមានកន្លែងទទួលភ្ញៀវដ៏ស្រស់ស្អាត កន្លែងភ្លក្សស្រាបៀរ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ បន្ទាប់ពីឃើញហើយ ប្លែកភ្នែកមែនទែន រហូតដល់ខ្ញុំគិតថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងរោងចក្រនៅបរទេស»។
ចំណែកលោក អេឡិច សូរ៉ា បានឱ្យដឹងថា នេះគឺជាមោទនភាពមួយរបស់ខ្មែរយើង ដែលមានក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ក្នុងងស្រុកដែលបង្កើត និងគ្រប់គ្រងដោយកូនខ្មែរ ហើយមិនត្រឹមតែប៉ុណ្ណោះ អាចផលិតបានផលិតផល ដែលគុណភាពទទួលស្គាល់ ជាអន្តរជាតិទៀតផង។
ថ្លែងក្នុងកម្មវិធីសន្និសីទព័ត៌មាន លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងយ៉ាងដូច្នេះថា «ជាសហគ្រិនក្នុងស្រុក ខ្ញុំជឿជាក់ថាខ្មែរយើងអាចធ្វើបាន។ ដូចយើងបានបង្កើតរោងចក្រខ្មែរដ៏ធំមួយនេះ ហើយមិនត្រឹមតែប៉ុណ្ណោះយើង អាចធ្វើល្អជាងគេរហូតដល់ សូម្បីតែអន្តរជាតិក៏គេមកសិក្សាពីយើងដែរ។ យុទ្ធសាស្រ្តរបស់យើង គឺធ្វើយ៉ាងណាឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរិជីស អាចឈរជើង ក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈបានជារៀងរហូត»។
គួរបញ្ជាក់ផងដែរ ផលិតផលទាំង៦ ដែលទទួលបានមេដោយមាសពី Monde Selection រួមមាន៖ ស្រាបៀរកម្ពុជា ស្រាបៀរ Barrley Black អ៊ិចស្ត្រាស្តោត, ទឹកក្រូចអាយស៍កូឡា, ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មា, ទឹកក្រូចអាយស៍រសជាតិផ្លែឈើចំរុះ និងទឹកផ្លែឈើជូបរសជាតិគូលែន។
បើគិតមកត្រឹមឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយសរុបចំនួន១៨ សម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ មេដាយអន្តរជាតិ និង ISO ចំនួនពីរ សម្រាប់ការគ្រប់គ្រងគុណភាព និងសម្រាប់ការគ្រប់គ្រងបរិស្ថានពីស្ថាប័នមកពីចក្រភពអង់គ្លេស៕