(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលទីក្រុងហុងកុងនៅថ្ងៃសៅរ៍នេះ បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការអនុម័តលើ សេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោកហើយ បន្ទាប់ពីមានបាតុកម្មតវ៉ាអស់រយៈពេល ជាថ្ងៃកន្លងទៅនេះ៕
២៖ សារព័ត៌មានអាមេរិក CNN បានរាយការណ៍ថា កងកម្លាំងអ៊ីរ៉ង់បានព្យាយាមបាញ់មីស៊ីលទម្លាក់យន្ដហោះ ដ្រូនមួយគ្រឿងរបស់សហរដ្ឋអាមេរិក តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមានការវាយប្រហារ លើកប៉ាល់ដឹកប្រេង ០២គ្រឿងនៅឯឈូងសមុទ្រអូម៉ង់៕
៣៖ សារព័ត៌មាន Daily Star របស់អង់គ្លេសបានចេញផ្សាយថា កងម៉ារីនទៅកាន់តំបន់ច្រក សមុទ្រអូម៉ង់ ដែល ស្ថិតនៅក្បែរច្រកសមុទ្រហ័រមូស (Hormuz) ក្រោយនាវាដឹកប្រេងជប៉ុន និងន័រវែសសរុបពីរគ្រឿងបានទទួល រងការវាយប្រហារដោយបំផ្ទុះគ្រាប់មីន កាលពីថ្ងៃទី១៣ ខែមិថុនា និងក្រោយពីសហរដ្ឋអាមេរិកបានចោទចំៗ តែម្តងថា វាជាទង្វើរបស់អ៊ីរ៉ង់៕
៤៖ ខណៈសហរដ្ឋអាមេរិក និងតួកគីកំពុងដំឡើងសសៃកដាក់គ្នា ជុំវិញការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស រុស្ស៊ី S-400 អាល្លឺម៉ង់ និងបារាំងឯណេះវិញ ក៏បានបង្ហាញពីគោលជំហរផ្ទុយគ្នាពីបញ្ហានេះដែរ៕
៥៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់ទុកការលើកឡើងរបស់ លោកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ដែលថារដ្ឋបាលរបស់លោកកំពុងបិទបាំងបទឧក្រិដ្ឋជាច្រើន គឺជាសេចក្ដីថ្លែងការណ៍រើសអើង ហើយថែមទាំងហៅប្រធានសភាអាមេរិករូបនេះជា «មនុស្សខូចសសៃប្រសាទផងដែរ»៕
៦៖ ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ បាននាំប្រញប់ប្រញាល់ឆ្លងពំ្រដែនចូលទៅ ក្នុងប្រទេសប៉េរ៉ូ ឱ្យបាន មុនអាជា្ញធរប៉េរូរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ចាប់ពីពាក់កណ្ដាលយប់ ថ្ងៃសៅរ៍នេះតទៅ (ម៉ោងនៅក្នុងតំបន់)៕