(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៩២៦គ្រឿង រកឃើញល្មើសច្បាប់៦២៥គ្រឿង (ម៉ូតូ៦៥%) អប់រំ១៨១គ្រឿង និងផាកពិន័យ៤៤៤គ្រឿង, នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៥ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន១,៣២២គ្រឿង, អប់រំ១០៤គ្រឿង និងផាកពិន័យ៣០៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៤,៩៦១គ្រឿង រកឃើញយានយន្តល្មើស៩,៧៧០គ្រឿង (ម៉ូតូ៧១%) ក្នុងនោះអប់រំ៣,០២៨គ្រឿង និងផាកពិន័យ៦,៧៤២គ្រឿង (ម៉ូតូ១០០%)ផងដែរ៕