Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំចង់សាកប្រើគ្រឿងញៀន សូម្បីកន្លះដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមិថុនា៖ បង្ក្រាប២៥ករណី ឃាត់ខ្លួន៥២នាក់

15-06-2019 18:54

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ១៧ករណី ឃាត់ខ្លួនជនសង្ស័យ៥២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣,៧១៦ករណី ឃាត់មនុស្ស៧,៨៧៦នាក់ (ស្រី៥៩៧នាក់)ក្នុងនោះមានជនបរទេស១៦៧នាក់ផងដែរ៕