Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ខេង សុមេធ ចាត់ឲ្យតំណាងយកថវិកាប្រគល់ជូន គ្រួសារកុមារដែលកើតជំងឺមហារីក នៅខណ្ឌមានជ័យ

15-06-2019 16:57

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងភិរយា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាត់ឲ្យតំណាងគឺលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក និងក្រុមការងារ យកអំណោយជូនកុមារ ដែលកើតជំងឺមហារីក នៅសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អំណោយរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ និងភរិយា ដែលលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ យកទៅប្រគល់ជូននោះរួមមាន សម្ភារក្មេងលេង និងថវិកាចំនួន២លានរៀង ជួយដល់កុមារផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ខេង សុមេធ និងលោកស្រី ជូនកុមារី និងក្រុមគ្រួសារផងដែរ ដោយលោកបញ្ជាក់ថា ត្រូវតែខិតខំថែរក្សាសុខភាព ហើយមិនត្រូវអស់សង្ឃឹមនៅក្នុងជីវិតនោះទេ ព្រោះថ្នាក់ដឹកនាំនៅតែផ្ដល់កម្លាំងចិត្តជូនជានិច្ចមិនដែលរំលងនោះឡើយ៕