(ភ្នំពេញ)៖ ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក នឹងដឹកនាំសមាជិក សមាជិកាគ្រប់បណ្តារាជធានី-ខេត្ត រួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់លើទឹកដីអង្គ ដើម្បីកៀរគរថវិកាជូនមន្ទីរពេទ្រគន្ធបុប្ផានៅខេត្តសៀមរាប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នះ។
បើតាមសេចក្តីជូនដំណឹងរបស់សមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» ដែលអង្គភាព Fresh News ទទួលបាននាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ដើម្បីអបអរសាទរខួបលើកទី១១ឆ្នាំ នៃការបង្កើតសមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» គណៈកម្មាធិការកណ្តាលរបស់សមាគម និងបណ្តាសាខាគ្រប់ខេត្តបានឯកភាពគ្នាប្រារព្ធកម្មវិធីជិះកង់ ដើម្បីកៀរគរថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅខេត្តសៀមរាប។ ការជិះកង់នេះនឹងប្រារព្ធឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ចំពោះសប្បុរសជនទាំងក្នុង-និងក្រៅប្រទេសទាំងអស់ ដែលមានបំណងចូលរួមបរិច្ចាគថវិកា សម្រាប់ជួយដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក៏ដូចជាចូលរួមជិះកង់ដើម្បីសុខភាព សាមគ្គីភាព និងមិត្តភាព អាចទំនាក់ទំនងមកកាន់ផ្នែករដ្ឋបាលតាមរយៈលេខទូរស័ព្ទ៖
លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ 092 999 157 លោក អៀង ផល្លីន 012 792 003
លោក ម៉េន គោរព 012 424 340
លោក សិទ្ធ ប៉ុណ្ណាកា 012 336 823
លោក បាន វណ្ណា 097 745 2553
លោក ហ៊ុល វណ្ណៈ 097 456 9297