(តាកែវ)៖ ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ លោកមេឃុំ ក្រុមប្រឹក្សាឃុំត្រពាំងធំខាងជើង លោកអាចារ្យ គណៈកម្មការវត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អនុវិទ្យាល័យព្រៃដក់ពរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិកក្សា សុខ អាន មង្គលមានលក្ខណ៍ ប្រជាពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ផ្ញើលិខិតថ្លែងអំណរគុណ ចំពោះលោកកិត្តិបវិរក្សបណ្ឌិត គាត ឈន់ និងលោកស្រី ឡាយ នារី ព្រមទាំងក្រុមគ្រួសារ ដែលមានស្នាដៃជាច្រើន ក្នុងការកសាងសមិទ្ធផលនានានៅក្នុង វត្តមង្គលមានលក្ខណ៍។
ជាមួយគ្នានេះព្រះចៅអធិការវត្តមង្គលមានលក្ខណ៍បានបញ្ជាក់ថា នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះបណ្ឌិត គាត ឈន់ និងលោកស្រី នឹងដង្ហែអង្គកឋិនទាន មកកាន់វត្តមង្គលមានលក្ខណ៍ ដើម្បីកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត៕