Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ទៀ សីហា ប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៣

14-06-2019 18:19

(សៀមរាប)៖ រដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៣ ចំនួន២១នាក់ (ស្រ្តី៤នាក់) ក្រោមអធិបតីភាព លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់នូវលទ្ធផលការងារសំខាន់ៗ ដែលបានសម្រេចបាន រយៈពេលកន្លងមក ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាក្រុង រយៈពេល ៥ឆ្នាំ។

តាមរបាយការណ៍ សម្រាប់ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៣ ដែលមាន២១អាសនៈ ក្នុងនោះលោក ទេព ប៊ុនឆាយ ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាក្រុងសៀមរាប ក្នុងអាណត្តិទី៣នេះ រួមនឹងលោក លោកស្រី ចំនួន ២១រូបទៀត ជាសមាជិកក្រុមប្រឹក្សាក្រុង។

បន្ទាប់ពីគណៈអធិបតីប្រកាស និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៣ និងការធ្វើចំណាប់អារម្មណ៍របស់ ប្រធានក្រុមប្រឹក្សាក្រុង អាណត្តិទីនេះរួចមក លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់នូវសេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ជាសមាជិកក្រុម ប្រឹក្សាក្រុង អាណត្តិទី៣ ដើមី្បបន្តដឹកនាំខេត្ត និងបន្តអភិវឌ្ឍន៍ឲ្យមានការីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។

លោក ទៀត សីហា បានលើកឡើងថា ដើមី្បសម្រេចបានភារកិច្ចទាំងនេះ ត្រូវខិតខំពង្រឹងស្មារតី សាមគ្គីឯកភាពផ្ទៃក្នុង ឲ្យបានល្អក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំង សមត្ថកិច្ច ដើមី្បលើកកម្ពស់ការទទួលខុសត្រូវ ភាពម្ចាស់ការ ក្នុងការបំពេញតួនាទីភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកក៏បានផ្តាំផ្ញើ ដល់សមាជិក ក្រុមប្រឹក្សាក្រុងអាណត្តិទី៣ ត្រូវយកចិត្ដទុកដាក់បំពេញភារកិច្ច ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងសម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ៕