(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៤៦៣គ្រឿង រកឃើញល្មើសច្បាប់១,៣៦៦គ្រឿង (ម៉ូតូ៨៣%) អប់រំ២៤២គ្រឿង និងផាកពិន័យ១,១២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន២,៣៣១គ្រឿង, អប់រំ៩៣គ្រឿង និងផាកពិន័យ៨៦៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤២,០៣៥គ្រឿង រកឃើញយានយន្តល្មើស៩,១៤៥គ្រឿង (ម៉ូតូ៧១%) ក្នុងនោះអប់រំ២,៨៤៧គ្រឿង និងផាកពិន័យ៦,២៩៨គ្រឿង (ម៉ូតូ១០០%)ផងដែរ៕