Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់តំណែងអធិការខណ្ឌ២រូបទើបបង្កើតថ្មី, វរសេនីយទោ ស៊ឹម ពិសិដ្ឋ ជាអធិការខណ្ឌបឹងកេងកង និងវរសេនីយ៍ទោ ហង្ស មុនី ជាអធិការខណ្ឌកំបូល

14-06-2019 10:26

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៃអធិការនគរបាលខណ្ឌកំបូល និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានតែងតាំងលោកវរសេនីយ៍ទោ ហង្ស មុនី ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជាអធិការនគរបាលខណ្ឌកំបូល និងលោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជាអធិការខណ្ឌបឹងកេងកង។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំ និងក្រើនរំលឹកថ្នាក់នាយនគរបាល ដែលទើបតែងតាំង និងប្រកាសឲ្យចូលកាន់តំណែងថ្មីនេះ ត្រូវតែខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ហើយត្រូវតែរក្សាសាមគ្គីភាព មិនត្រូវបែងចែកបក្ខពួកនិយមនោះឡើយ៕