Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដោយសារមានអេស្ការវ៉ាទ័ររបស់ក្រុមហ៊ុនសំណង់ សៀង ហៃ កាយដីដាក់លូប៉ះខ្សែភ្លើងក្រោមដី

13-06-2019 14:54

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩៖៥៤នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៨ (GS8-F16) មូលហេតុដោយសារ មានអេស្ការវ៉ាទ័ររបស់ ក្រុមហ៊ុនសំណង់ សៀង ហៃ កាយដីដាក់លូ ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ១៖ ភូមិត្រពាំងរំចេក ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ២៖ ផ្លូវចំការដូង សង្កាត់ដង្កោ, ៣៖ ផ្លូវជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស បានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៤៖១៦នាទីរសៀល។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕