(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុនឯកជនមួយរូប លោក ឡឹក កុសល រស់នៅអ្នកភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឈ្នះរង្វាន់៤០លានរៀល ពីស្រាបៀរកម្ពុជា ដែលលោកបានទិញចំនួន១០កេស យកទៅជប់លៀងឡើងគេហដ្ឋានថ្មី ដែលធ្វើឲ្យលោកមានលទ្ធភាពសងធនាគារស្ទើរតែរួចភ្លាមៗ។
លោក កុសល រៀបរាប់ថា «ខ្ញុំមានលុយខ្លួនឯងប្រហែល១ម៉ឺនដុល្លារ ប៉ុន្តែធ្វើផ្ទះហ្នឹងអស់ជាង២ម៉ឺនដុល្លារ។ ខ្ញុំខ្ចីធនាគារបង់រំលស់ជាង១ម៉ឺដុល្លារ។ ដល់ពេលត្រូវរង្វាន់ធំរហូតដល់១ម៉ឺនដុល្លារអញ្ចឹង ខ្ញុំអាចសងធនាគារស្ទើរតែជិតរួចអស់។ បើធ្វើការធម្មតាដើម្បីសង់ធនាគារ ខ្ញុំត្រូវធ្វើការ៦ឆ្នាំឯណោះបានសងរួច។ បើនិយាយពីអារម្មណ៍ គឺត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន»។
បុគ្គលិកក្រុមហ៊ុនឯកជនរូបនេះ បញ្ជាក់បន្ថែមថា ថវិកាដែលបានពីការត្រូវរង្វាន់ស្រាបៀរកម្ពុជាចំនួន៤០លានរៀលនេះ គឺគោលដៅយកទៅបង់រំលស់ដើមធនាគារតែម្ដង គ្មានយកទៅធ្វើអ្វីផ្សេងឡើយ៕