Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៥ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបាន២៥ម៉ឺនតោន កើនឡើងតិចតួច !

12-06-2019 18:03

(ភ្នំពេញ)៖ នៅរយៈពេល៥ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៥០,១៧២តោន កើតឡើង៤.១៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ២៤០,២១៩តោន។ នេះបើយោងតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។

អង្ករកម្ពុជាបាននាំចេញទៅប្រទេសចិនច្រើនជាងគេ ដែលមានចំនួនជាង១០ម៉ឺនតោន ខណៈបារាំងឈរនៅលេខ២ ជាង៣ម៉ឺនតោន និងលេខ៣ ប្រទេស Gabon ជិត១.៥ម៉ឺនតោន។

សូមជម្រាបថា កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករចំនួនជិត៦៣ម៉ឺនតោន៕