(ភ្នំពេញ)៖ ដើម្បីចូលរួលសម្រួលដល់ការលំបាករបស់មន្ត្រីក្រោមឱវាទ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឱ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ នាំថវិកាចំនួន២,៤០០,០០០រៀល ចុះសួរសុខទុក្ខ លោក ហោ ហឿន ប្រធានគោដៅទី៦ (រង្វង់មូលគល់ស្ពានជ្រោយចង្វារ) នៅមន្ទីរពេទ្យកាល់ម៉ែត ដែលគ្រោះថ្នាក់ចរារណ៍ ក្នុងពេលបំពេញបេសកកម្ម កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងនោះថវិកា របស់លោក សុខ ពេញវុធ ចំនួន១,០០០,០០០រៀល, ថវិការបស់លោក ម៉ុក ច័ន្ទករុណា អភិបាលរង ខណ្ឌដូនពេញ ចំនួន៤០០,០០០រៀល, លោក លោក ជឹម សុទ្ធី នាយករងរដ្ឋបាលខណ្ឌ ថវិកាចំនួន១០០,០០០រៀល ថវិកាកម្លាំងប្រជាការពារខណ្ឌដូនពេញ ចំនួន៩០០,០០០រៀល៕