Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព! លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ ទទួលមរណភាពដោយរោគាពាធ

12-06-2019 15:34

(កំពង់ចាម)៖ លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលមរណភាពនៅវេលាម៉ោង១២៖៣០នាទី ថ្ងៃពុធទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នេះបើយោងតាមមន្ដ្រីនៅក្រសួងវប្បធម៌ ប្រាប់មកអង្គភាពព័ត៌មាន Fresh News។

សពរបស់លោក ឃឹម សារិទ្ធ ត្រូវបានដម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ហៅវត្តផ្កាឈូកមាស ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

គួរជម្រាបថា នេះជាដំណឹងមរណភាព ជូនដល់ញាតិមិត្តជិតឆ្ងាយ និងថ្នាក់ដឹកនាំ ដើម្បីចូលរួមពិធីបុណ្យសព របស់លោក ឃឹម សារិទ្ធ៕