(ភ្នំពេញ)៖ ក្រុមមនុស្ស ប្រុស-ស្រី១៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្លឹបកំសាន្តរាត្រីយីហោ «លុចសារី» ពេលរាត្រថ្មីៗនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
តាមមន្ត្រីនគបាលជាន់ខ្ពស់ ដែលបានបង្ហើបប្រាប់បណ្តាញព័ត៌មាន Fresh News គឺសំណុំរឿងគ្រឿងញៀននៅក្លឹបកម្សាន្តនេះ ស្ថិតក្នុងចំណាត់ការ លោក គុជ គឹមឡុង ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមអ្នកពាក់ព័ន្ធដែលត្រូវបញ្ជូនទៅតុលាការ ទាំង១៧នាក់ មានជនជាតិវៀតណាម៥នាក់ និងជនជាតិខ្មែរ១០នាក់។ ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចក៏បានឃាត់ជនបរទេស៣១នាក់ផ្សេងទៀត ប៉ុន្តែពួកគេត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបរទេស។ ក្រៅពីនោះជនដទៃទៀត ដែលសេពគ្រឿងញៀន គឺត្រូវបានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន។
ជនសង្ស័យទាំង ១៧នាក់ ដែលត្រូវបញ្ជូនទៅតុលាការ រួមមាន៖
- ទី១ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក
- ទី២ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់
- ទី៣ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូ
- ទី៤ឈ្មោះ NGUYEN PHUOC ANH ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាគណនេយ្យករ
- ទី៥ឈ្មោះ LE HUNG KIEN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់
-ទី៦ឈ្មោះ NGUYEN TUAN DUONG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់
- ទី៧ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់
- ទី៨ឈ្មោះ ឡាង សាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់
- ទី៩ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
- ទី១០ឈ្មោះ សុង ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
- ទី១១ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
- ទី១២ឈ្មោះ ស៊ុ សុភ័ន្ត ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
- ទី១៣ឈ្មោះ ផេង សំណាង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
- ទី១៤ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
- ទី១៥ឈ្មោះ ឈាន សុថា ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
- ទី១៦ឈ្មោះ ទុយ ភ័ស ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
- ទី១៧ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
សូមរំលឹកថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ៤៖០០រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។
ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕