(សិង្ហបុរី)៖ លោកបណ្ឌិត Prof Dr. Mohd Hasbi Abu Bakar ប្រធានសមាគមឥស្លាមសិង្ហបុរី បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់វិហារ សាលារៀន ផ្តល់អាហារូបករណ៍សិក្សានៅសិង្ហបុរី អណ្តូងទឹក សង្រ្គោះបន្ទាន់ និងទឹកជំនន់ជាដើមដល់កម្ពុជា។
ការសន្យាយ៉ាងដូចនេះ បានធ្វើឡើងក្នុងឱកាសលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារ និងសហប្រតិបត្តិការជាមួយ លោកបណ្ឌិតប្រធានសមាគមខាងលើ នៅការិយាល័យ ប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។
គួរឲ្យដឹងផងដែរថា សមាគមឥស្លាមសិង្ហបុរី ជាសមាគមចាស់ជាងគេ បានដំណើរជាង៨៧ឆ្នាំមកហើយ លើវិស័យមនុស្សធម៌ សិក្សាធិការ សុខុមាលភាព និងឃោសនាអប់រំ៕