(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈថ្នាក់កិត្តិយសនៃកម្ពុជា ព្រះវិន័យធរគណ រាជធានីភ្នំពេញ អនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាព្រះចៅអធិការវត្ត ភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ បានប្រកាសពីកម្មវិធីបំបួសកុលបុត្រកុលធីតាចំនួន ៥០០អង្គ/នាក់ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩។
កម្មវិធីនេះនឹងប្រារព្ធឡើងក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា និងសម្តេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ និងមន្ត្រីសង្ឃជាច្រើនអង្គទៀត។
សូមបញ្ជាក់ កុលបុត្រទាំងពីភេទអាចមកបួសបានចាប់ពីអាយុ ១២ឆ្នាំឡើងទៅ និងសូមទំនាក់ទំនងកន្លែងចុះឈ្មោះ និងផ្តល់ពត៌មានដូចខាងក្រោម៖
១៖ ពុទ្ធិកសមាគមកម្ពុជរដ្ឋ តិរវិថីព្រះស៊ីសុវត្ថិ ខាងកើតជាប់អតីតរដ្ឋសភា ក្នុងបរិវេណអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិ ក្រសួងធម្មការនិងសាសនា។
ទូរស័ព្ទលេខ៖ ០១២ ៦០ ៤៨ ៤៩ / ០១៦ ៤៧ ៦១ ៩១។
២៖ វត្តឆ្លៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ ០១០ ៦០ ៦៨ ៦២ / ០៩៣ ៩៩ ០៦ ៦៦ /០១០ ៩៣ ៣២ ២២។
ទូរស័ព្ទលេខៈ ០១០ ៦០ ៦៨ ៦២/ / ០៩៣ ៩៩ ០៦ ៦៦ /០១០ ៩៣ ៣២ ២២ ឬតាមរយៈ E-mail: [email protected]
វត្តភ្លៀតសិម្ពលី សង្កាត់ស្លោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕