(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ នឹងអញ្ជើញជាអធិបតីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។
សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍និងបុគ្គលិកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។ សន្និសីទកំពូលសារព័ត៌មាន ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០៤ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយសន្និសីទកំពូលនេះត្រូវបានរៀបចំជាបន្តបន្ទាប់នៅប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៨។
សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទដែលនឹងជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមនេះ នឹងមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្ត រជាតិប្រមាណ៥០០នាក់ មកពីបណ្ដា ប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភព លោក។
សន្និសីទដែលមានរយៈពេលប្រមាណ៤ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ ១៤ ខែមិថុនានេះ ត្រូវលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកជាព្រឹត្តិការណ៍នៃការផ្សព្វផ្សាយអន្តរជាតិដែលឈានមុខគេ ដោយ ផ្តល់ឱ កាស ដល់អ្នកផ្សាយ អ្នកអនុវត្ត ប្រព័ន្ធផ្សព្វផ្សាយ អ្នក ដឹកនាំឧស្សាហកម្ម អ្នក សិក្សាស្រាវ ជ្រាវ អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក បានជួប និងពិភាក្សាអំពីរបៀប អភិវឌ្ឍន៍ គុណភាពប្រព័ន្ធផ្សព្វផ្សាយក្នុងកំលុងពេល នៃការប្រកួតប្រជែង ដ៏ខ្លាំងក្លាបដិវត្តន៍ បច្ចេកវិទ្យាជំនាន់ទី៤។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងផងដែរថា ការដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវសន្និសីទកំពូលលើវិស័យព័ត៌មាននេះ គឺជាកិត្តិយស និងសេចក្តីរីករាយដ៏ អស្ចារ្យមួយសម្រាប់កម្ពុជានិយាយជារួម និងសម្រាប់ក្រសួងព័ត៌មាននិយាយដោយឡែក។
ក្នុងកំលុងពេលចូលរួមសន្និសីទកំពូលនេះ គណៈប្រតិភូជាថ្នាក់ដឹកនាំ និង អ្នកសារព័ត៌មាន នឹងត្រូវបានអញ្ជើញឲ្យទៅទស្សនា សារមន្ទីរ សន្តិភាព នៃសម្មភាពកម្ចាត់ មីន របស់ ស៊ីម៉ាក់ និងប្រាសាទ អង្គរវត្ត ដើម្បីបានស្វែងយល់ពីកិច្ចខិតខំរប ស់កម្ពុជាក្នុងការបោស សំអាត គ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាម និងមរតកវប្បធម៌បន្ស ល់ ពីបុព្វ បុរស ខ្មែរ សម្រាប់ បម្រើដល់វិស័យទេសចរណ៍របស់កម្ពុជានាពេលបច្ចុប្បន្ន៕