(ភ្នំពេញ)៖ ស្កាយទ្រីខុនដូរ បានបង្ហាញពីមូលហេតុធំៗចំនួន៥ ដែលអតិថិជនគួរតែជ្រើសរើសធ្វើការវិនិយោគជាមួយស្កាយទ្រីខុនដូរ ដែលធ្វើឱ្យការវិនិយោគ និងទទួលបានផលចំនេញច្រើន។
មូលហេតុចំនួន៥ សូមណែនាំលោកអ្នកឱ្យវិនិយោគលើខុនដូរបស់យើង៖
ទី១៖ ផលចំនេញពីការវិនិយោគ៖ ជារៀងរាល់ឆ្នាំតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញ និងខុនដូរយើងខ្ញុំផ្ទាល់នឹងមានការកើនឡើងតម្លៃយ៉ាងហោចណាស់ ៦% ក្នុងមួយឆ្នាំ ដែលរបាយការណ៍នេះ ត្រូវបានផ្តល់ឲ្យដោយអ្នកវាយតម្លៃដ៏ល្បីល្បាញ មកពីចក្រភពអង់គ្លេស (Knife Frank)។
ទី២៖ ទទួលបានខុនដូរស្តង់ដាលំដាប់ផ្កាយបួន៖ យើងផ្តល់ជូននូវគ្រឿងសង្ហារឹមចំនួនមួយឈុត ក្នុងនោះមានសម្ភារផ្ទះបាយ បន្ទប់ទឹក ទូខោអាវ ទូរចង្គ្រាន ទូរទស្សន៍៤២អ៊ីញ ម៉ាស៊ីនត្រជាក់ និងបរិក្ខាជាច្រើនទៀត។
បន្ទាប់ពីអ្នកទិញផ្ទះអ្នកអាចជួលក្នុងតម្លៃយ៉ាងហោចណាស់១,០០០ដុល្លារ ក្នុង១ខែសម្រាប់បន្ទប់ ១បន្ទប់ ដែលស្មើនឹង ៦% ដែលជាការកើនឡើងដើមទុនពីការវិនិយោគរបស់អ្នក។
ទី៣៖ ទីតាំងល្អ នាពេលអនាគតតំបន់នេះនឹងក្លាយជាបេះដូងនៃរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍគម្រោងជាច្រើនដូចជា ទីក្រុងរណប មជ្ឈមណ្ឌលសេដ្ឋកិច្ច អគារពានិជ្ជកម្ម ស្ថាប័នរដ្ឋធំៗ ស្ថានទូត និងតំបន់កម្សាន្តផ្សេងទៀតមានដូចជា ផ្សារទំនើប ក្លឹបវាយកូនហ្គោល ថែមទាំងមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីជាដើម។ វាជាប្លុកនៃផ្ទះឆ្លាត និងទីក្រុងឆ្លាតដែលល្អសម្រាប់ការរស់នៅនិងការវិនិយោគ។
ទី៤៖ ការរចនាម៉ូតតាមបែបស្តង់ដារអន្តរជាតិ៖ មានកន្លែងកម្សាន្តជាច្រើន ត្រូវបានដាក់ឲ្យប្រើប្រាស់មានដូចជា សួនច្បារ សួនច្បារលើអាកាស កន្លែងហាត់ប្រាណ បន្ទប់ទទួលភ្ញៀវធំទូលាយ បន្ទប់ប្រជុំ កន្លែងក្មេងលេង អាងហែលទឹក បណ្ណាល័យ បន្ទប់ម៉ាស្សាស្ទីម ស្កាយបារ គ្លីនីក កន្លែងបោកអ៊ុត និងជាពិសេស គឺប្រព័ន្ធសិវត្ថិភាពពេញ២៤ ម៉ោង។
នៅខាងក្នុងនៃផ្ទះរបស់អ្នក យើងបានដំឡើងប្រព័ន្ធឆ្លាត ដើម្បីការពារជីវិតរស់នៅរបស់អ្នកដូចជា ប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ ប្រព័ន្ធប្រកាសអាសន្ន និងប្រព័ន្ធទ្វាសុវត្ថិភាពជាដើម ។
ទី៥៖ លក្ខខណ្ឌងាយក្នុងការបង់ប្រាក់៖ យើងផ្តល់ប្រាក់កម្ចីដល់អតិថិជន និងអតិថិជនទាំងក្នុងស្រុកនិងក្រៅស្រុកចាប់ពី ៥០% ឡើងទៅ ៧០% ដោយអត្រាការប្រាក់ទាបនៅក្នុងនោះមានច្រើនជម្រើសអាចឲ្យលោកអ្នកជ្រើសរើសបាន។
សូមទាក់ទងមកសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត សូមទាន់ទងទូរស័ព្ទលេខ៖ 099 220 213/081 901 688៕