(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្តីពី ការវាស់វែង និងការកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស ចុះវាស់វែង និងកំណត់ព្រំដីបឹងជើងឯក នៃគណៈកម្មាធិការដឹកនាំអនុវត្តលិខិត លេខ៧៤៩សជណ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ របស់ទីស្ដីការ គណៈរដ្ឋមន្ត្រី និងចុះបំពេញការងារ ដូចខាងក្រោម៖
*ទី១៖ ចុះស្វែងរកចំណុចព្រំដី ទំហំ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដី អ្នកកាន់កាប់ផ្ទៃដីទំហំ១៩០ហិកតា ដែលត្រូវបំរុងទុកសំរាប់អភិវឌ្ឍន៍
*ទី២៖ ចុះស្វែងរកចំណុចព្រំដី ផ្ទៃបឹងជើងឯងទំហំ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ
*ទី៣៖ ចុះសិក្សា និងវាស់វែងកំណត់និយាមកាបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ទៅទីតាំងបឹងជើងឯក។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេស ចុះវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក និងចុះអនុវត្តការងារខាងលើ ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖